មឹក​បំពង់​យក្ស​អណ្តែត​ទើរ​លើ​ឆ្នេរ​ខ្សាច់​នូ​វែ​ល​សេ​ឡង់ ផ្អើល​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​

1533
ចែករម្លែក

​បុរស​អ្នក​មុជទឹក​បីនាក់​បងប្អូនបាន​ពើបប្រទះ​ខ្មោច​មឹក​យក្ស​បំពង់​មួយ​ដែល​អណ្តែត​មក​ទើរ លើ​ឆ្នេរ​ខ្សាច់​ជិត​រដ្ឋធានី​វែ​លីង​តោន ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពីពេល​ថ្មីៗ​នេះ​។

​ពួកគេ​បាន​ថតរូប​មឹក​យក្ស​ដែលមាន​ប្រវែង​រហូតដល់​ទៅ ៤,២​ម៉ែត្រ​នេះ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន ហើយ​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយមាន​អ្នក​ចូល​បញ្ចេញយោបល់​ជាច្រើន​។​

​បុរស​ទាំងបី​ដែលមាន​ឈ្មោះ ដា​នី​ញែ​ល (Daniel) ជែក (Jack) និង ម៉ាត់​ស៊ូ អាប​លីន (Matthew Aplin) បាន​ប្រទះឃើញ​មឹក​យក្ស​នេះ ខណៈពេល​ពួកគេ​កំពុង​ស្វែងរក​កន្លែង ហែល​ទឹក​។

​តាម​សេចក្តីរាយការណ៍​ថា កន្លងមក​ពួកគេ​ក៏​ធ្លាប់​ពើបប្រទះ​ខ្មោច​ឆ្លាម​ដែល​អណ្តែត​ទើរ​លើ ឆ្នេរ​ខ្សាច់​ក្នុង​តំបន់​ខាងលើ​ដែរ ប៉ុន្តែ​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ពួកគេ​ប្រទះឃើញ​មឹក​យក្ស ដែលមាន​ទំ​ធំ​ដល់​ថ្នាក់​នេះ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម