តារា​ថៃ​ចេញពី​គុក ក្រោយ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ពាក់ព័ន្ធ​ថ្នាំញៀន​

1606
ចែករម្លែក
  • 23
    Shares

អាមេលៀ ចាកូប(Amelia Jacobs)ដែលល្បីក្នុងការសម្តែងរឿងភាគ Thida Wanornឬ”កូនស្វា”ក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ បានចេញពីគុកកាលពីថ្ងៃអង្គារទី២៨សីហាក្រោយជាប់គុកអស់១១ខែ ដោយសារត្រូវបានតុលាការទម្លាក់ចោលការចោទប្រកាន់អំពីការមានថ្នាំញៀននិងមានបំណងលក់។

សិល្បការិនីកូនកាត់ហូឡង់វ័យ២៩ឆ្នាំរូបនេះ បានចាកចេញពីពន្ធនាគារក្រោយពីត្រូវព្យួរទោស៣ខែនិងតំរូវអោយធ្វើការសហគមន៍២៤ម៉ោង។

សូមរំលឹកថា កាលពីថ្ងៃ១៩កញ្ញាឆ្នាំ២០១៧ ចាកូបនិងមិត្តប្រុសរបស់នាង ត្រូវបានប៉ូលិសឆ្មក់ចូលចាប់ខ្លួននៅផ្ទះរបស់គេនៅក្រុងបាងកកជាមួយនឹងថ្នាំមេតំហ្វេតាមីនក្រាមចំនួន៧០ក្រាមនិង១៦គ្រាប់។ពេលប៉ូលិសចូលចាប់ នាងកំពុងប្រើថ្នាំញៀននិងបានបដិសេធថាអត់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនទេ។ចំណែកមិត្តប្រុសរបស់នាងបានឆ្លើយទទួលទោសពីបទប្រើប្រាស់និងជួញដូរថ្នាំញៀនហើយត្រូវបានកាត់ទោសដាក់គុក២៥ឆ្នាំ ៤ខែ ជាមួយនឹងការពិន័យប្រាក់៧៥ម៉ឺនបាត(២៣.០០០ដុល្លារ)។

ក្រោយចេញពីគុក មេធាវីរបស់នាងបាននិយាយថា ចាកូបមានផែនការប្រើពេលវេលារបស់នាងធ្វើកិច្ចការសប្បុរសធម៌និងក្លាយជាវាគ្មិនសាធារណៈសំរាប់បង្កើនការយល់ដឹងអំពីផលវិបាកនៃការសេពគ្រឿងញៀន៕ដោយ៖វាសនា

ចាកូប និងមិត្តប្រុស ក្នុងពេលប៉ូលិសឆ្មក់ចូលចាប់ក្នុងផ្ទះរបស់គេកាលពីឆ្នាំមុន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ