រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាមត្រជាក់​

815
ចែករម្លែក

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារទី២៨សីហាថា រុស្ស៊ីនឹងបង្ហាញសាច់ដុំយោធារបស់ខ្លួនដោយធ្វើសមយុទ្ធយោធាដ៏ធំបំផុតនៅខែក្រោយ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ ដោយមានកងទ័ពជិត ៣០០.០០០នាក់និងយន្តហោះ១.០០០គ្រឿង។

សមយុទ្ធយោធាទ្រង់ទ្រាយធំ Vostok-2018 ឬ East 18 នេះ នឹងចាប់ផ្តើមពីថ្ងៃទី១១ដល់១៥ខែកញ្ញានៅតំបន់ភាគខាងកើតនៃប្រទេសនេះ ដោយមានកងទ័ពពីចិននិងម៉ុងហ្គោលីក៏ចូលរួមផងដែរ។

ផែនការធ្វើសមយុទ្ធនេះ កើតឡើង​ស្របពេលដែលរុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្មចុងក្រោយបំផុត ដោយសហរដ្ឋអាមេរិកហើយរុស្ស៊ីប្រឈមមុខនឹងការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការវាយប្រហារដោយប្រើសាធាតុពុលដែលធ្វើឱ្យខូចប្រព័ន្ធសរសៃប្រសាទ នៅអង់គ្លេសដោយទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមប្រទេសលោកខាងលិច គឺស្ថិតនៅកម្រិតទាបបំផុតដោយមិនមានភាពល្អប្រសើរឡើយ ចាប់តាំងពីសង្គ្រាមត្រជាក់មក។

នៅក្រោមការដឹកនាំរបស់ ប្រធានាធិបតីរុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន ប្រទេសរុស្ស៊ី បានពង្រឹងវិស័យយោធាដោយកងទ័ពរុស្ស៊ីមានអាវុធទំនើបៗជាច្រើន៕ដោយ:សុខា/sn

នៅក្រោមការដឹកនាំរបស់ ប្រធានាធិបតីរុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន ​​ប្រទេសនេះ បានពង្រឹងវិស័យយោធាដោយកងទ័ព មានអាវុធទំនើបៗ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ