​ពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​ខណៈ​លោក​មេឃុំ​ប្រាប់ថា​មិន​ដោះស្រាយ​ផ្លូវ​

1120
ចែករម្លែក

(​ព្រៃវែង​)៖​ប្រជាពលរដ្ឋ​បាន​អស់សង្ឃឹម​ជាថ្មី​ម្ដងទៀត​ក្រោយពេល​លោក​កង​សំអឿន​មេឃុំ​ព្រែក​ជ្រៃ​ប្រាប់​មក​ពលរដ្ឋ​វិញ​ថា​”​មិន​ដោះស្រាយ​រឿង​ឲ្យ​ទេ​”​។​ជាមួយគ្នា​នោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​អន្លុង​ទ្រា​ឃុំ​ព្រែក​ជ្រៃ​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​ឡើងក​ម្តៅ​ខឹង​មកលើ​លោក​មេឃុំ​ដោយ​ពួកគាត់​ខំ​បោះឆ្នោត​ឲ្យ​លោក​កង​សំអឿន​បានជា​ប់​ជា​មេឃុំ​តែ​ទីបំផុត​លោក​មេឃុំ​រូបនោះ​សង​ពលរដ្ឋ​វិញ​ដោយ​មិន​ខ្វល់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​។

​ថែមទាំង​បាន​ផ្អឹប​បណ្តឹង​ពួកគាត់​ចោល​រឿង​សុំ​បើកផ្លូវ​ចាស់​។​លុះ​ពេល​ពលរដ្ឋ​ផ្ទះការ​តវ៉ា​មាន​កាសែត​ចុះផ្សាយ​លោក​មេឃុំ​លើកឡើងថា​”​មិន​ដោះស្រាយ​រឿង​ទេ​ទុក​ឲ្យ​អ្នកផ្សេង​ដោះស្រាយ​ទៅ​”​។​
​លោក​សុន​សុផល​អាយុ​៤៩​ឆ្នាំ​ជា​ពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹងថា​ក្រោយពី​មាន​ពលរដ្ឋ​ជិត​១០០​នាក់​ផ្ទុះ​ការតវ៉ា​រឿង​សុំ​បើកផ្លូវ​ចាស់​មេឃុំ​មិន​ដោះស្រាយ​ឲ្យ​។​និង​មាន​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ជាច្រើន​បានធ្វើការ​ចុះផ្សាយ​ធ្វើ​ឲ្យ​លោក កង សំអឿន មេឃុំ​ព្រែក​ជ្រៃ ឆ្លើយតប វិញ​នៅ​ចំពោះមុខ​ពលរដ្ឋ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៧​ថា​លោក​មិន​ដោះស្រាយ​រឿង​ឲ្យ​ទេ​ទុក​ឲ្យ​ពួក​កាសែត​ឬ​អ្នកផ្សេង​ដោះ​ទៅ​។​

ប៉ុន្តែ​ការលើកឡើង​នេះ​ត្រូវបាន​លោក​សួន​ម៉ា​លីន​អភិបាលស្រុក​ពោធិ៍​រៀង​ឆ្លើយតប​ប្រាប់​អ្នកកាសែត​វិញ​ថា​!​ការលើកឡើង​របស់លោក​មេឃុំ​នោះ​ពុំ​ត្រូវ​ទេ​យើង​ជា​អាជ្ញាធរ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​និង​មាន​តួនាទី​ជា​អ្នកបំរើ​ពលរដ្ឋ​ហើយ​លោក​នឹងធ្វើ​ការអប់រំ​ណែនាំ​លោក​មេឃុំ​មិន​ឲ្យ​និយាយស្ដី​ដាក់​ពលរដ្ឋ​បែបនេះ​ទៀតឡើយ​៕ S/​ដោយ​៖​ចាន់ ថន (​សូម​អាន​កាសែត​រស្មី​កម្ពុជា​)

​ពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​ខណៈ​លោក​មេឃុំ​ប្រាប់ថា​មិន​ដោះស្រាយ​ផ្លូវ​(រូប៖ចាន់ថន)

 

ទីតាំងផ្សាយពាណិជ្ជកម្ម