ប៉ូលីស​កូរ៉េខាងត្បូង​គោរព​សត្វ​ឆ្កែ​ដែល​ងាប់​ក្នុងពេល​បំពេញភារកិច្ច​ដោយ​ពស់​ចឹក​

1802
ចែករម្លែក
  • 25
    Shares

ឆ្កែឈ្មោលមួយក្បាលរបស់ប៉ូលីសកូរ៉េខាងត្បូង ដែលបំរើការងារជាយូរមកហើយ បានងាប់ដោយពស់ចឹក ហើយវាត្រូវបានផ្តល់កិត្តិយសជាមួយនឹងការធ្វើពិធីដ៏កម្រនៅខែកញ្ញាខាងមុខនេះនៅក្នុងប្រទេសមួយនេះ ដែលគេប៉ាន់ស្មានថាមានសត្វឆ្កែមួយលានក្បាល ត្រូវបានបរិភោគរៀងរាល់ឆ្នាំ។

ឆ្កែឈ្មោះ Larry អាយុ៧ឆ្នាំនេះ បានកំពុងតាមរកមនុស្ស​បាត់ខ្លួនម្នាក់នៅលើភ្នំមួយនៅខេត្តChungcheongកាលពីខែកក្កដា នៅពេលដែល សត្វពស់ បានចឹកចំជើងរបស់វា ។

Larry បានជួយក្រុមមន្ត្រីក្នុងការរកភស្តុតាងផ្សេងៗដែលទាក់ទងនឹងករណីបទឧក្រិដ្ឋចំនួន៣៩ករណីនិងបានចូលរួមក្នុងការតាមរកមនុស្សបាត់ខ្លួនជាង១៧០នាក់ ចាប់តាំងពីវាត្រូវបានដាក់ឱ្យបំរើការងារ ជាលើកទីមួយ កាលពីឆ្នាំ២០១២៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ