​ជន​មិន​ស្គាល់មុខ​ស្ទាក់ចាប់​ក្មេង​បង្ក​ការភ្ញាក់ផ្អើល​នៅ​ក្រុង​ស្វាយរៀង​

1318
ចែករម្លែក

(​ស្វាយរៀង​)៖​តាម​ការចុះផ្សាយ​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា​មាន​ជន​មិន​ស្គាលមុខ​ចំនួន​៣​នាក់​បាន​ស្ទាក់ចាប់​ក្មេងប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​តែ​មិនបាន​សម្រេច​បង្ក​ការភ្ញាក់ផ្អើល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចាស់​ត្រង់ចំណុច​ខាងកើត​ទីស្នាក់ការ សាខាគយ និង​រដ្ឋាករ​ខេត្ត​ចម្ងាយ​២០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​មេភ្លើង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។

​បើតាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ​បាន​ឲ្យ​ដឹងថា​កុមារ​រងគ្រោះ​ដែល​អះអាងថា​មាន​មនុស្ស​មក​ស្ទាក់ចាប់​ដាក់​រថយន្ត​នោះ ឈ្មោះ តាំង​សុ​ផានិត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ វិទ្យាល័យ​ស្វាយរៀង មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​។​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ​រ័​បាន​ឲ្យ​ដឹងថា បើតាម​កុមារា ឆ្លើយ​ប្រាប់​សមត្ថកិច្ច​គឺ​៖ សមត្ថកិច្ច​សន្និដ្ឋាន ទី​១​អាច ជនសង្ស័យ មាន​ចេតនា ធ្វើ​ឲ្យ​មាន​ចលាចល់ ពីព្រោះ​ពេល​កើតហេតុ មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​បំពង់​ជ័រ និង​ដែក​ចត​នៅ​ពីមុខ ធ្វើ​ឲ្យ​ចង្អៀត​ផ្លូវ​ទើប​អ្នកបើកបរ​រថយន្ត​ឈប់ ។​

​ពេលនោះ​អ្នករួមដំណើរ​ឃើញ​ក្មេង​ជិះ​កង់​ម្នាក់ឯង​ក៏​លលេង​ហៅ​ឲ្យ​ឡើង​ជិះ​រថយន្ត​ជាមួយ​ពួកគេ​ធ្វើ​ឲ្យ​ក្មេង​ភ័យខ្លាច​។​បើ​ជនសង្ស័យ​មានបំណង​ចាប់​មែន​គឺអាច ចាប់បង្ខំ​ហើយ តែ​នេះ​គ្រាន់តែ ហៅ​ឲ្យ​ឡើង​ជិះ​ធម្មតា ដូច្នេះ អាច​គ្រាន់តែ​បំភ័យ​ក្មេង​លេង​ប៉ុណ្ណោះ​។​
​ទី​២- សង្ស័យ ថា ជននេះ​ជា​ក្រុម​ចាប់​ក្មេង​ជម្រិត ទារប្រាក់ ពុំមែន​ដូច​មហាជន​និយាយថា ជា​ករណី​ចាប់​ក្មេង វះ​យក​ក្រលៀន ឬ​វះ​យក​បេះដូង​អី​នោះទេ ៕S/​ដោយ​៖​ហូ​សាន់​

​ជន​មិន​ស្គាល់មុខ​ស្ទាក់ចាប់​ក្មេង​បង្ក​ការភ្ញាក់ផ្អើល​នៅ​ក្រុង​ស្វាយរៀង​
(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម