បណ្ឌិត សុខ ទូច ត្រូវបានតែងតាំង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​ខណៈ បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា​ត្រូវ​ដំឡើង​ឋានៈ ជា​ទេសរដ្ឋមន្ត្រី

3029
ចែករម្លែក
  • 407
    Shares

(​ភ្នំពេញ​)៖ ​បណ្ឌិត សុខ ទូច នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ ត្រូវបាន​ប្រមុខរដ្ឋស្តីទី​ ​សម្តេច​វិបុលសេនាភក្តីសាយ ឈុំ ចេញ​ព្រះរាជក្រឹត្យ​តែង​​តាំង​ជា ប្រធាន​រាជបណ្ឌិត្យសភា​ជំនួស លោកស្រី​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា​។

​ក្រៅពី​ត្រាស់បង្គាប់​ដំឡើង​ឋានៈ ឯកឧត្តម​បណ្ឌិត្យ​សភាចា​រ្យ សុខ ទូច ជា​ប្រធាន​រាជបណ្ឌិតសភា ព្រះរាជក្រឹត្យ​ក៏​ត្រាស់បង្គាប់​សម្តេច​អគ្គ​​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់​ពីថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​

​ក្នុង​ថ្ងៃ​ដដែល​នេះ ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដំឡើង​ឋានៈ​លោកស្រី​បណ្ឌិត​​សភាចា​រ្យ ខ្លូត ធីតា ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​៕​MNដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម