ថ្ងៃ​​ទី​៣០ ​ខែសីហា​ ​២០១៨​

899
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​បើ​លោកអ្នក​ខិតខំ​ធ្វើ​ដោយ​ចិត្ត ត្រជាក់​តែង​សម្រេច​ជោគជ័យ​ដូចគ្នា​។ ការរស់នៅ​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​នាំឱ្យ​ទុក្ខ ព្រួយ​ផ្លូវចិត្ត​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​ចង់​ប្រកបការងារ​តូច ធំ​ត្រូវ​មើល​ចៅហ្វាយនាយ​ខ្លះៗ​ផងដែរ​ពីព្រោះថា​ងាយ​ចាប់កំហុស​និង​ថា​ស្តីបន្ទោស​ឱ្យ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ហើយ​ការចាប់​កំហុស​គ្នា​នោះ​ក៏មាន​ច្រើន​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែពិនិត្យ​ពិច័យ​និង​មើល​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ទើប​ប្រសើរ​។ ក្រៅពីនេះ​លោកអ្នក​ត្រូវ​រក្សា​សុខភាព​និង​មានការ​សន្សំ​ប្រាក់កាស​មិនត្រូវ​ខ្ជះ ខ្ជាយ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល ចំណូល​ណាស់ដែរ​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ជា ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ធ្វើ​អ្វី​ងាយ​កើតការ​អូសបន្លាយ ពេល និង​ពិសេស​រឿង​រាវ​តូចតាច​អាច​រីក​ជាធំ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ ក៏មាន​ភាពល្អប្រសើ​រដែ​រ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​មាន​ភាពល្អប្រសើរ​ប​ន្តិ​ច​ក្តី តែ​ផល​ប៉ះទង្គិច​តែង កើតចេញ​មកពី​គំនិត​និង​ការយល់​ខុស​ខ្លួនឯង​ច្រើនជាង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ភាព​នឹងធឹង​ល្អ​ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។ ការធ្វើដំណើរ​មាន​ភាព ប្រទាំង​ប្រទើស​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ផងដែរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ទុក្ខ​ខ្វាយខ្វល់​ច្រើន​ដោយសារ​ការមិន​សូវ​ទុកចិត្ត​គ្នា​និង​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ទើប​ប្រសើរ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​អ្វី​សំខាន់​ទេ ពីព្រោះថា ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ចំពោះមុខ​ផង​។ ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការ​គាប សង្កត់​ផ្លូវ​ចិត្តច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង ការងារ​ចាស់​និង​កិច្ចការងារ​ដែល​សំខាន់ៗ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ប្រកប កិច្ចការងារ​តូចធំ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​លោកអ្នក​គប្បី​ប្រញាប់​ធ្វើ​កុំ​រង់ចាំ​យូរ​ព្រោះ​ថ្ងៃនេះ​ជា​ឱកាសល្អ ក្នុងការ​បំពេញការងា​រ​បំផុត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​។

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សារ​ទៀតផង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំសូវល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​នាំឱ្យ ដំណើរ​ជីវិត​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​កម្រៃ គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សៅហ្មង​និង​ងាយ​ធ្លាក់​ក្នុង​ជម្លោះ​វិវាទ​ផង​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​កើត ឡើង​ជាង​សព្វមួយដង​។ ការប្រកប​ការងារ​អា​ច​មាន​ក្រុមមនុស្ស​មក​បង្កបញ្ហា​ឱ្យ​ខ្វាយខ្វល់​ដូចនេះ ត្រូវ​រក្សា​ភាព​នឹងធឹង​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ លោភលន់​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​ពុំខាន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ពិសេស​មាន បញ្ហា​ត្រូវ​ប្រឈម​ដោះស្រាយ​ច្រើន​ទៀតផង​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​បាន​ធូរស្បើយ ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជា មួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ហើយមិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់ ចំណង​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុងពេល នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មានជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ