​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​ត្រូវ​ចោរឆក់​តែ​រត់​មិន​រួច​ជាប់​ខ្នោះ​សមត្ថកិច្ច​

763
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​Iphone​ពី​ស្ដ្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវ​យុវតី​រងគ្រោះ​ស្រែក​ត្រូវ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ដេញតាម​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្ដង​។​ករណី​ឆក់​ទូរស័ព្ទ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ម្ដុំ​កន្លែង​លក់​ស៊ុប​ជិត​ផ្សារ​រាត្រី​គល់ស្ពាន​ជ្រោយចង្វារ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​យ​ប់ ថ្ងៃ​ពុធ ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ។

​ជនសង្ស័យ​ដែល​ឆក់​ទូរស័ព្ទ​បានសម្រេច​នោះ​ឈ្មោះ​ធិ​ន រិទ្ធី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ម្ដុំ​គៀនស្វាយ ខេត្តកណ្តាល​ជិះ​ម៉ូតូ Smash ស៊េរី​ចាស់ ពាក់​ស្លាក​លេខ កណ្តាល​1G3314​។ ចំណែក​ទូរស័ព្ទ Iphone 6Plus បានប្រគល់​ជូន​យុវតី​រងគ្រោះ​វិញ​ហើយ ដែល​ជិះ​ម៉ូតូ Icon មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ។

​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​នាំ​ជនសង្ស័យ​យកទៅ​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​

​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​ត្រូវ​ចោរឆក់​តែ​រត់​មិន​រួច​ជាប់​ខ្នោះ​សមត្ថកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម