យុវជន​ម្នាក់​ឡើងដល់​ចុង​អង់​តែ​ន​លើ​អគារ​ខ្ពស់​ក​កប់​ពពក​ដោយ​គ្មាន​ឧបករណ៍​សុវត្ថិភាព​

1597
ចែករម្លែក

យុវជន​ម្នា​ក់បាន​ចែករំលែក​វីដេអូ​គួរឱ្យ​ព្រឺព្រួច​មួយ​តាម YouTube កាលពី​ដើមខែ​នេះ ដែល​បង្ហាញ​ពីស​កម្ម​ភាពមិន​ខ្លាច​ស្លាប់​របស់ខ្លួន​។
​នោះ​គឺ​ការឡើង​ដល់​ចុង​អង់​តែ​ន​ដែល​ស្ថិតនៅ​ពីលើ​អគារ​ខ្ពស់កប់ពពក ដោយ​មិន​ប្រើ​ឧបករណ៍​សុវត្ថិភាព​។
​ ​
​យុវជន​អូស្ត្រាលី ដ៏​អង់អាច​ក្លាហាន​ឈ្មោះ ជេ​ម​ស៍ សៃ (James Sight) អាយុ ១៦ ឆ្នាំ​ដែល​រស់នៅ ក្នុង​ទីក្រុង​ហុងកុង​និយាយថា ការឡើង​បង្គោល​អង់​តែ​ន​ដែលមាន​កម្ពស់​ផុតពី​ដី​រហូតដល់​ទៅ ២៤៣ ម៉ែត្រ គឺជា​ក្បាច់​គ្រោះថ្នាក់​បំផុត​ដែល​ខ្លួន​មិន​ធ្លាប់បាន​សាកល្បង​ពីមុនមក​។​
​ ​
​យុវជន​រូបនេះ និង​មិត្តភក្តិ​របស់ខ្លួន​បាន​ឡើង​អគារ “​ផាង​លីន ផ្លា​ហ្សា​” (Panglin Plaza) ស្ថិតក្នុង​ទីក្រុង​ស៊ឹ​ន​ជិន (Shenzhen) ប្រទេស​ចិន ខាងលើនេះ​កាលពី​ថ្ងៃទី​២៨ ខែឧសភា​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ