ប្លែកៗ​កែ​មុខ​កែ​មាត់​ខ្ទេច​ទាល់តែ​ដូច​លលាដ៍ក្បាល​ខ្មោច​គួរឱ្យខ្លាច​

18073
ចែករម្លែក

​បុរស​ជនជាតិ​កូ​ឡុំ​ប៊ី ម្នាក់​បាន​កាត់​ច្រមុះ ចៀរស្លឹកត្រចៀក ចាក់​សាក់​ជុំវិញ​ភ្នែក និង​ចាក់​សាក់ គ្រាប់ភ្នែក​លើ​ថ្ងាស វះ​ពុះ​អណ្តាត​ជា​ពីរ និង​សាក់​ធ្មេញ​លើ​មាត់​ដើម្បីឱ្យ​មើលទៅ​ដូច​លលាដ៍ក្បាលខ្មោច​។

​វិចិត្រករ​ចាក់​សាក់​ឈ្មោះ អេ​រីក យេ​ណឺ ហ៊ី​ន​កា​ពី រ៉ា​មី​រ៉េ​ស (Eric Yeiner Hincapié Ramírez) ដែលមាន​រហស្សនាម​ថា Kalaca Skull (​លលាដ៍ក្បាល កាឡា​កា​) ខាងលើនេះ បាន​ឆ្លងកាត់​ការវះកាត់​សាហាវៗ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បីឱ្យ​មុខមាត់​របស់ខ្លួន​ដូច​លលាដ៍ក្បាល​ខ្មោច​។

​បុរស​វ័យ ២២ ឆ្នាំ​រូបនេះ​និយាយថា គាត់​ចាប់អារម្មណ៍​លើ​លលាដ៍ក្បាល​ខ្លាំង​តាំងពី​តូច​ម្ល៉េះ ប៉ុន្តែ​ម្តាយ​របស់គាត់​មិន​អនុញ្ញាត​។ គាត់​ទើបតែ​ចាប់ផ្តើម​ប្រែក្លាយ​មុខមាត់​របស់គាត់​ទៅ ជា​លលាដ៍ក្បាល​ខ្មោច ក្រោយពី​ម្តាយ​របស់គាត់​ចែក​ឋាន​ប៉ុណ្ណោះ​។

​ថ្វី​ដ្បិត​មានឈ្មោះ​ល្បី​ដោយសារ​សារព័ត៌មាន​ចុះផ្សាយ​ពេញទ្វីបអាមេរិក​ខាងត្បូង​ហើយ​ក្តី ក៏​គាត់​នៅតែ​ចង់​បន្ថែម​រូបសាក់​ទៀត​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម