ឡាបថ្លើម​ជ្រូក​

3242
ចែករម្លែក

+ គ្រឿ​ផ្សំ​
– សាច់ជ្រូក កន្លះ​គីឡូ​
– ថ្លើម​ជ្រូក​៣​ខាំ​
– ម្ទេស​ហ៊ុយ​ ១ស្លាបព្រាបាយ
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ២​ផ្លែ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ៣​មើម​
– ស្លឹក​ខ្ទឹម
– ជី​អង្កាម​
– អង្ករលីង ១​ស្លាបព្រា​បាយ​
– ខ្ទឹមស ៥​កំពឹស (​បកសំបក​ចេញ​ទុក​ទាំង​កំពឹស​មូលៗ​)
– ម្ទេស​អាចម៍សត្វ​

+ វិធី​ធ្វើ​
– ចិញ្ច្រាំសាច់ជ្រូក​ឲ្យ​ម៉ត់ ហាន់​ថ្លើម​ជ្រូក​បន្ទះៗ រួច​ដាំទឹក​ល្មម​លិច​សាច់​ពេល​ទឹក​ពុះ​ដាក់ សាច់ជ្រូក និង​ថ្លើម​ជ្រូក និង​ទឹកស៊ីអ៊ីវ​ចូល​ស្ងោ​ឲ្យ​ឆ្អិន​រីង​ទឹក​ជិត​អស់ ដួស​ដាក់​ចាន​ធំ​មួយ​ច្របាច់ ក្រូចឆ្មារ ដាក់​ទឹកត្រី ស្ករស អង្ករលីង ម្ទេស​ហ៊ុយ ហាន់​ខ្ទឹមក្រហម ស្លឹក​ខ្ទឹម និង​ជី​អង្កាម​ដាក់ ច្របល់​ឲ្យ​សព្វ​ដួស​ដាក់​ចាន បន្ថែម​ខ្ទឹមស និង​ម្ទេស​ពីលើ​រួច​ជាការ​ស្រេច អាចញ៉ាំជាមួយ បន្លែដូចជា ត្រសក់ សណ្ដែកគួរ និងបន្លែផ្សេងៗតាមការចូលចិត្ត ៕ ប្រភព​: Finfin Cooking​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ