វាល​ខ្សាច់​ឃូ​ពូ​ឈី​: បច្ចេកវិជ្ជា​ទំនើប​ជួយ​ថែរក្សា​អេកូ​-​បរិស្ថាន​នៃ​វាល​ខ្សាច់​

841
ចែករម្លែក

​វាល​ខ្សាច់​ឃូ​ពូ​ឈី​មាន​ផ្ទៃក្រឡា​សរុប ១,៣៩ ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ។ វាល​ខ្សាច់​នេះ​មាន​បណ្ដោយ ៤០០​គីឡូម៉ែត្រ ដែលជា​វាល​ខ្សាច់​ធំ​ទី​៧​ក្នុងប្រទេស​ចិន ។ ក្នុង​ដំណើរ​សាកល្បង​គ្រប់គ្រង​វាល ខ្សាច់​កន្ល​ទៅ​វាល​ខ្សាច់​ឃូ​ពូ​ឈី​បាន​រកឃើញ​ផ្លូវ​គ្រប់គ្រង​ខ្សាច់​មួយ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប ។​

​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្ល​ទៅនោះ​ក្រុមហ៊ុន​យី​លី​គ្រុប​ដែលជា​ក្រុមហ៊ុន​ឈានមុខ​ក្នុងការ គ្រប់គ្រង​វាល​ខ្សាច់​បាន​សិក្សា​ស្រាវជ្រាវ និង​ច្នៃប្រឌិត​នូវ​បច្ចេកទេស​ឈានមុខ​មួយចំនួន ដើម្បី​ដាំ ដើមឈើ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ទិស​ខ្យល់​បក់ និង​បច្ចេកទេស​ដាំ​ស្មៅ​ដែល​បានធ្វើ​ឲ្យ​អេកូ​- បរិស្ថាន​នៃ​វាល​ខ្សាច់​ឃូ​ពូ​ឈី​ត្រូវបាន​កែលម្អ​បន្តបន្ទាប់ ។ គួរ​បញ្ជាក់ថា បច្ចេកវិទ្យា​ទំនើប​បាន និង​កំពុង​ដើរតួនាទី​សំខាន់​ក្នុងការ​ថែរក្សា​ការពារ​អេកូ​-​បរិស្ថាន​នៃ​វាល​ខ្សាច់​ឃូ​ពូ​ឈី ។​

​លោក ចាំង ជី​ស៊ូ អគ្គ​វិស្វករ​រង​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​វាល​ខ្សាច់​យី​លី បាន​ត្រូវគេ​ហៅថា ”​គ្រូពេទ្យ​វាល​ខ្សាច់​” ។ តាម​វិធី​ដាំ​ដើមឈើ ”​វះកាត់​មុខរបួស​តូច​” ដែល​សិក្សា​ស្រាវជ្រាវ​ដោយ លោកអ្នក​ធ្វើការ​ពីរ​នាក់​អាច​ដាំ​ដើមឈើ​មួយ​ដើម​ក្នុង​រយៈពេល​តែ​១០​វិនាទី ។ ជាពិសេស​ដើម ឈើ​ដែល​ត្រូវបាន​ដាំ​តាម​វិធី​នេះ​អាចរ​ស់បាន​៩០​ភាគរយ ។​

​លោក​បាន​បញ្ជាក់ថា វិធី​ដាំ​ដើមឈើ​នៅ​វាល​ខ្សាច់ ឃូ​ពូ​ឈី​គឺធ្វើឡើង​ដោយ​អាស្រ័យ​លើ​ទ​ន្ស​នៈ អំពី​ការវះកាត់​មុខរបួស​តូច ។ យើង​នឹង​យក​ទឹក​ឆុង​ដីខ្សាច់​ឲ្យ​ចេញ​រណ្ដៅ​មួយ​ដែលមាន​ជម្រៅ ប្រហែល​មួយ​ម៉ែត្រ​រួច​ដាក់​កូនឈើ​ក្នុង​រណ្ដៅ​នោះ ។ នេះ​ជា​វិធី​មួយ​ដែល​អាច​បញ្ចប់​ការជីក រណ្ដៅ​ដាំ​ដើមឈើ និង​ស្រោច​ទឹក​ដោយ​ព្រម​ពេល​ជាមួយគ្នា ។​

​សព្វថ្ងៃ​បច្ចេកទេស​ទំនើប​នេះ​បាន​ត្រូវ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​នៅក្នុង​តំបន់​វាល​ខ្សាច់​ផ្សេងៗ ទៀត​នៅ​ប្រទេស​ចិន ។ តាំងពី​ឆ្នាំ​២០០៩ មកដល់ពេលនេះ ក្រុមហ៊ុន​យី​លី គ្រុប បាន​ប្រើប្រាស់ វិធី​នេះ​ដើម្បី​ដាំ​ដើមឈើ​ជាង​១០​ម៉ឺន​ហិកតា​នៅ​វាល​ខ្សាច់​ឃូ​ពូ​ឈី ៕ (​កាសែត​បច្ចេកវិទ្យា​ដេលី​)​