អភិបាលខណ្ឌ​ច្បារអំពៅ​ថ្មី ជួប​សំណេះសំណាល​ជាមួយ​សិស្ស​វិទ្យាល័យ​ព្រែក​ថ្មី​ត្រៀមប្រឡង​បាក់​ឌុប​

1572
ចែករម្លែក

(​ភ្នំពេញ)​៖​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​ទើប​ត្រៀមប្រឡង​បាក់​ឌុប នៅ​ព្រឹក​ថ្ងៃទី​២១ សីហា​ខាងមុខនេះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ថ្មី ដោយ​រួម​ដំណើរ​ដោយ​លោក​អភិបាលរងខណ្ឌ នាយក នាយករង​រដ្ឋបាល បាន​ជួបជុំ​សំណេះសំណាល និង​ផ្តល់​ចំណេះដឹង​បទពិសោធន៍​ខ្លះៗដើម្បី​ជា​ជំនួយស្មារតី​ដល់​ប្អូនៗ​ក្នុង​ថ្ងៃ​ប្រឡង ។​

​ការជួបជុំ​នេះ លោក​អភិបាលខណ្ឌ​ទុកជា​ការ លើកទឹកចិត្តនិង​ស្នើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​បន្ត​ការសិក្សារបស់ខ្លួន​បន្តទៀត នៅពេល​ប្រកាស​លទ្ធផលប្រឡង​បាក់​ឌុបនៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចាប់យក​អាជីពដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត និង​សង្ឃឹមថា អាច​សាង​អនាគត​របស់ខ្លួនបានល្អ​ប្រសើរ ។

​លោក​អភិបាលខណ្ឌ​បានលើកឡើង​ទៀតថា ក្នុងនាម​អាជ្ញាធរ លោក​នឹង​បន្ត​ជួយ​តទៅទៀត ក្នុងការ​លើកទឹកចិត្ត​ដល់ប្អូនៗ និង​ក្មួយៗ ទៅតាម​ល​ទ្ឋ​ភាពជាក់ស្តែង ។ លោក​ក៏បាន​ស្នើ​ដល់​ក្មួយៗ ទាំងអស់ ខិតខំ​បន្ត​ការសិក្សា រៀនសូត្រ​តទៅទៀត ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នេះ មក​បម្រើ​ការងារ​ក្នុង ភូមិឋាន​របស់ខ្លួន​វិញ ។ យុវជន​ខណ្ឌ សង្កាត់ គឺ​សុ​ទ្ឋ​តែ​ជា​អ្នកគាំទ្រ​ដល់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើអោយ​ប្រទេស ជាតិ​មានការ​រីកចំរើន ជាក់ស្តែង​ក្នុង​សង្កាត់​ព្រែក​ថ្មី ទាំងមូល​មានការ​អភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ ដូចជា​ការស្ថាបនា​ស្ពាន​តាខ្មៅ ឆ្លង ទ​ន្ល​បាសាក់ ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​បម្រើការ​ធ្វើដំណើរ ដោយ​មិនបាច់​ឆ្លង​ទូកដ​ដូច​ពីមុន និង​សព្វថ្ងៃនេះ កំពុងធ្វើការ​ស្ថាបនា​ពង្រីក​ផ្លូវ​កៅស៊ូ​លេខ​១១០​ទៀត ចាប់ពី​ព្រំប្រទល់​សង្កាត់​ព្រែកប្រា រហូតដល់​ព្រំប្រទល់​ស្រុក​កៀនស្វាយ៕ដោយ៖​ស​រិ​ទ្ធ​

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ក្នុង​ពិធីសំណេះសំណាល​ជាមួយ​ប្អូនៗ សិស្ស​វិទ្យាល័យ​ព្រែក​ថ្មី ប្រមាណ ៩០​នាក់ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម