ក្រុម​ទាហាន​ទ័ពអាកាស​បារាំង ពាក់មួក​ដួន​វៀតណាម នៅ​ទីក្រុង​ហាណូយ​

3206
ចែករម្លែក

កងទ័ពជើងអាកាសបារាំងមួយក្រុម ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាមរយៈពេល៤ថ្ងៃ មានការចាប់អារម្មណ៍ក្នុងការពាក់មួកប្រពៃណីវៀតណាម ដើម្បីមានភាពងាយស្រួលក្នុងការពារពារកំដៅថ្ងៃនៅរដូវក្តៅ នៅចុងខែសីហានេះ។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃបេសកកម្មប្រតិបត្តិការPEGASE នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច។

ស្ថានទូតបារាំងនៅវៀតណាមបាននិយាយថា អង្គភាពទ័ពបារាំងនេះបានមកប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់ការធ្វើសមយុទ្ធយោធាPitch Black 2018 នៅអូស្ត្រាលី ចាប់ពីថ្ងៃទី២៧ ខែកក្កដាដល់ថ្ងៃទី១៧ សីហា។

នេះជាលើកទីមួយហើយដែលកងទ័ពជើងអាកាសបារាំង បានមកដល់វៀតណាម ជាមួយនឹងយន្តចម្បាំងជាច្រើនគ្រឿង ដែលរួមមានយន្តហោះRafale ចំនួន៣គ្រឿងយន្តហោះA400M មួយគ្រឿងយន្តហោះC-135 មួយគ្រឿង និងយន្តហោះA310មួយគ្រឿង ដើម្បីប្រារព្ធខួបលើទី៤៥នៃ ចំណងទាក់ទ្វេភាគីនិង ជាខួបលើកទី៥នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។

ទាហានបារាំងដែលពាក់មួកវៀតណាមទាំងនេះ មានភារកិច្ចដឹកនាំយន្តហោះទាំងនោះទៅកាន់តំបន់សំខាន់ៗ ព្រមទាំងធ្វើការពិនិត្យបច្ចេកទេសនៅលើយន្តហោះទាំងនោះផងដែរ។

អ្នកតំណាងម្នាក់មកពីស្ថានទូតបារាំងបាននិយយាកាលពីថ្ងៃចន្ទថា “អាកាសធាតុក្តៅ នៅវៀតណាមនៅចុងខែសីហាបានជំរុញឱ្យស្ថានទូតនិងកងទ័ពអាកាសបារាំង ផ្តល់ឱ្យបុគ្គលិកយោធារបស់យើងនូវមួកវៀតណាមជាច្រើនសម្រាប់ពាក់អំឡុងពេលធ្វើការនៅទីក្រុងហាណូយ” ។

បេសកកម្ម PEGASEនេះ គឺមានគោលបំណងបង្កើនវត្តមាន បារាំងនៅក្នុងតំបន់ក៏ដូចជាធ្វើឱ្យចំណងទាក់ទងរវាងបារាំងនិងដៃគូក្នុងតំបន់កាន់តែស៊ីជម្រៅ៕ដោយ៖សុខា/sn

ទាហានកងទ័ពអាកាសប្រារាំងម្នាក់ ស្លៀកខោខ្លីនិងពាក់មួកដួនវៀតណាមនៅទីក្រុងហាណូយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ