ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា​ចំនួន​១៨០​គ្រួសារ បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម ខណ្ឌ​សែន​សុខ​

983
ចែករម្លែក
  • 157
    Shares

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត និង​ចាស់ជរា​ចំនួន​១៨០​គ្រួសារ មកពី​សង្កាត់​ចំនួន​៦ នៃ​ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​សែន​សុខ​។

​ពិធី​នេះ មានការ​ចូលរួម​ពី​សម្តេចព្រះ​សាក្យមុនី ក​ត្តិ​បណ្ឌិត​ទស្សនៈវិជ្ជា រ័ត្ន សារឿន ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ ជា​ព្រះ​អនុប្រធាន​កិត្តិ​យល​សាខា​កាកបាទក្រហម​ខណ្ឌ​សែន​សុខ លោក ម៉ូ​វ ម៉ានិត ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​សែន​សុខ និង​ភរិយា លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី អនុប្រធាន​កិត្តិយស និង​សមាជិក​សមាជិកា​។

​អំណោយ​មនុស្សធម៌​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​រួមមាន​: អង្ករ​ចំនួន ៣០​គីឡូក្រាម ទឹកត្រី​ចំនួន​១​យួរ ទឹកបរិសុទ្ធ​ចំនួន ០១​កេស មី​១​កេស ឃី​ត​មួយកញ្ចប់​(​ម៉ុង ភួយ ក្រមា​)​និង​ថវិកា​ចំនួន ៤០.០០០​រៀល សរុប​១៨០​គ្រួសារ​ថវិកា​៧.២០០.០០០​រៀល​។

​ថវិកា​ចំនួន​៧.២០០.០០០​រៀល បានមកពី​ការឧបត្ថម្ភ​ចូលរួម​ពី​សប្បុរសជន រួមមាន​: លោក ម៉ូ​វ ម៉ានិត ប្រធានកិត្តិយស​អនុសាខា ថវិកា​ចំនួន​១.៨០០.០០០​រៀល លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ ប្រធាន​គណកម្មាធិកា​អនុសាខា ថវិកា​ចំនួន ចំនួន​១.៨០០.០០០​រៀល លោក គឹម ជឺ លោក តាំង សុភា​វុ​ធ ជា​អនុប្រធាន​កិត្តិយស ថវិកា​ចំនួន​១.៨០០.០០០​រៀល លោកជំទាវ វ៉ាន់ លុយ ជា​អនុប្រធាន​កិត្តិយស ថវិកា​ចំនួន​១.៨០០.០០០​រៀល ទឹកបរិសុទ្ធ​អេ​រ៉ូ​ធិ​ច​១៨០​កេស លោក ពៅ ណា​រិ​ទ្ធ ជា​អនុប្រធាន​កិត្តិយស ឃី​ត​ចំនួន​១៨០​កញ្ចប់ លោក ជា សុខ​ឃីម លោក ប៉ុក សុជាតិ ជា​អនុប្រធាន​កិត្តិយស ទឹកត្រី​១៨០​យួរ លោកស្រី ឆាយ ហុង លោកស្រី ជឿន បូ​ឡា​វី ជា​អនុប្រធាន​កិត្តិយស មី​ខ្លាឃ្មំ​៨០​កេស លោក ហៀ​ង ស្រ៊ុន ប្រធាន​ពន្ធដា​ខណ្ឌ មី​ខ្លាឃ្មំ​១០០​កេស​។​

​លោក ម៉ូ​វ ម៉ានិត ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម