ដំរី​កំសត់​ត្រូវគេ​ដាក់​ច្រវាក់​ជើង​ជាង ៥០ ឆ្នាំ​ទម្រាំ​មាន​អ្នក​ជួយសង្គ្រោះ​

2289
ចែករម្លែក
  • 597
    Shares

​ដំរី​ដ៏​សែន​កំសត់​មួយ​ក្បាល​ដែល​ត្រូវគេ​ដាក់​ច្រវា​ក់ជើង​ស្ទើរ​មួយជីវិត​នៅ​ព្រះវិហារ​សាសនា​ឥណ្ឌូ​មួយកន្លែង​ក្នុងប្រទេស​ឥណ្ឌា មានឱកាស​បាន​ដើរ​ដោយ​គ្មាន​ច្រវាក់​ជា​លើកដំបូង​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​គេ​ដាក់​ច្រវាក់​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​។
​ ​
​ដំរី​ឈ្មោល​ដែលមាន​ឈ្មោះថា ហ្គា​ច​រ៉ា​ច (Gajraj) ខាងលើនេះ​បានក្លាយ​ជា “​ដំរី​ព្រះវិហារ​” ស្ទើរ​មួយជីវិត​របស់​វា​ទៅហើយ​។ វា​បានកើត​ដំបៅ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ហើយ​ភ្នែក​មើលឃើញ​ព្រាលៗ ប៉ុណ្ណោះ​ដោយសារ​ការព្យាបាល​មិនបាន​ដិតដល់ ទម្រាំ​តែមាន​គេ​មកជួយ​សង្គ្រោះ​។
​ ​
​យោងតាម​សេចក្តីរាយការណ៍​ថា វា​ត្រូវគេ​ដាក់​ច្រវាក់​ទុក​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នៅ​ព្រះវិហារ មួយកន្លែង​ក្នុង​ទីក្រុង​សា​តា​រ៉ា (Satara) ប្រទេស​ឥណ្ឌា​។ ក្រោយ​ការជួយ​សង្គ្រោះ​វា​ត្រូវបាន​គេ​នាំ ទៅ​ព្យាបាល និង​ថែទាំ​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ Wildlife SOS Elephant Care & Conservation Center៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ