សេរី​ណា វី​លលៀម ផ្តួល​ប្អូនស្រី​បង្កើត វេ​នូ​ស វី​លលៀម ក្នុងជំនួប​លើក​ទី​៣០ ក្នុង​កម្មវិធី US Open

1248
ចែករម្លែក
  • 11
    Shares

​ការ​ប៉ះគ្នា​ជាមួយ​ប្អូនស្រី​បង្កើត វេ​នូ​ស វី​លលៀម ជា​លើក​ទី ៣០ បាន​ជួយ​ឱ្យ​បង​បង្កើត នាង សេរី​ណា វី​លលៀម បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដល់​កម្រិត​កំពូល​នៅក្នុង​ការប្រកួត US Open កាលពី​ថ្ងៃ​សុក្រ​ទី ៣១ សីហា​។​

​នៅមុន​ការប្រកួត​បន្តិច នាង​សេរី​ណា​បាន​ចែករំលែក​វីដេអូ​មួយ​នៅលើ​អ៊ី​ន​ស្តា​ក្រាម​កាលពី​មួយ​ឆ្នាំមុន នៅពេលដែល​នាង​កំពុង​ត្រៀមខ្លួន​សម្រាល​កូនស្រី​ឈ្មោះ អូ​ឡាំ​ព្យ៉ា​។​

​នៅមាន​តេស្ត​បន្ថែមទៀត​ជាច្រើន​ដើម្បី​បង្ហាញថា​តើ​នាង​ត្រឡប់​មករក​ទម្រង់​លេង​ល្អ​បំផុត​របស់​នាង​ដូចដើម​ឬ​នៅ ប៉ុន្តែ​នាង​បាន​បង្កកំហុស​តិចតួច​បំផុត នៅពេល​នាង​បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៦-១ និង ៦-២ ក្នុង​រយៈពេល​ត្រឹមតែ ១ ម៉ោង​និង ១១ នាទី​ប៉ុណ្ណោះ ដោយ​ស្មើនឹង​ការប្រកួត​មានប្រៀប​តែ​ម្ខាង​នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរ​របស់​ពួកគេ​។​

​ក្រោយ​ចប់​ការប្រកួត បងប្អូន​ទាំង​២​បាន​ឱប​គ្នា និង​បក់ដៃ​ស្វាគមន៍​ទស្សនិកជន ហើយ​សេរី​ណា​នឹង​ជួប​នាង កា​អ៊ី​អា កា​ប៉េ​ណា មកពី​អេ​ស្តូ​នី នៅ​វគ្គ​បន្ទាប់​៕ ដោយ៖ កញ្ញាដាលីស

សេរី​ណា ផ្តួល​វេ​នូ​ស វី​លលៀម ក្នុង​ជុំ​ទី ៣ នៅ​កម្មវិធី US Open កាលពី​ថ្ងៃ​សុក្រ​ទី ៣១ សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម