ក្រសួង​សុំអោយ​ប្រជាកសិករ​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក ព្រោះ​កូន​រដូវប្រាំង​នឹង​អូសបន្លាយ​ចាប់​ពេលនេះ ដល់​ថ្ងៃទី​៩ ខែសីហា ​

1079
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​នៅ​ខេត្ត​រាជធានី​
​ចំនួន​៦ រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កែប កំពត និង​កណ្តាល យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ​ដើម្បី​
​បង្កបង្កើនផល ខណៈ​កូន​រដូវប្រាំង​បាន និង​កំពុង​អូសបន្លាយ​ចាប់ពីពេលនេះ រហូដ​ល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧​។​
​ ​
​ក្រសួង​ធនធាន​ទឹកបាន​បន្តថា នៅ​អំឡុងពេល​កូន​រដូវប្រាំង​នោះ បង្ក​ឲ្យ​រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ​និង​ខេត្ត​
​កណ្ដាល មាន​ភ្លៀង​ធ្លាក់​តិចតួច​, បណ្ដា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​, តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​៕​ដោយ​៖​វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម