ធនាគារ ស្ថាបនា បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សេវា Sathapana Mobile ថ្មី​

711
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ស្ថាបនា កាលពី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នា​២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ បានប្រកាស​បើក​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​សេវា Sathapana Mobile ថ្មី​របស់ខ្លួន​ដែលជា​កម្មវិធី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ទូរស័ព្ទដៃ​។ Sathapana Mobile គឺជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​លើ​ប្រតិបត្តិការ​ធនាគារ តាម​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ស្ថាបនា​។

ធនាគារ​ស្ថាបនា បានប្រកាស​បើក​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​សេវា Sathapana Mobile កាលពី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នា​២០១៨​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ (​រូប​៖​សុផល​)

​ឥឡូវនេះ លោកអ្នក​អាច​ទាញយក​កម្មវិធី Sathapana Mobile ពី App Store និង Google Play ដើម្បី​ទទួលបាន​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ទូរស័ព្ទដៃ ប្រកបដោយ​សុវត្ថិភាព ឆាប់រហ័ស និង​ភាពងាយស្រួល ព្រមទាំង​មានមុខ​ងារ​ជាច្រើន​មានដូចជា ពិនិត្យមើល​សមតុល្យ​គណនី ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ បើក​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ផ្ទេរប្រាក់ ទូទាត់​វិកយបត្រ បញ្ចូល​ទឹកប្រាក់​ទៅកាន់​លេខ​ទូរស័ព្ទ និង​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត​ដែល​លោកអ្នក​អាចធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក​។​

​លោក Norihiko KATO ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា “​យើង​មាន​មោទនភាព​ក្នុងការ​ប្រកាស​បើក​ដំណើរការ​ប្រើប្រាស់​កម្មវិធី​សម្រាប់ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ទូរស័ព្ទដៃ​នេះ ដែល​នឹង​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​បទពិសោធន៍​ថ្មី ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ទទួលបាន​ការប្រើប្រាស់​សេវា​ធនាគារ​ដែលមាន​គុណ​តម្លៃ និង​ភាព​រីករាយ​បន្ថែមទៀត​”​។​

​លោក Norihiko KATO បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “Sathapana Mobile គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​របស់​ធនាគារ​នៅ​ឆ្នាំនេះ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​បំពេញ​នូវ​តម្រូវការ​ហិរញ្ញវត្ថុ​ទំនើប​របស់​អតិថិជន​។ Sathapana Mobile ក៏​នឹង​ជួយ​ជម្រុញ​បន្ថែមទៀត​ដល់​ការរីកចម្រើន​នៃ​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ទូរស័ព្ទដៃ​នៅ​កម្ពុជា​ផងដែរ​”​។​

​លក្ខណៈពិសេសៗ​របស់ Sathapana Mobile រួមមាន​៖​ពិនិត្យមើល​សមតុល្យ និង​ប្រតិបត្តិការ​គណនី និង​របាយការណ៍​សង្ខេប​អំពី​គណនី ពិនិត្យ​និង​ទាញយក​ប្រតិបត្តិការ​ក្នុងកំឡុងពេល ១៨០ ថ្ងៃ​ចុង​ក្រោយពី​គណនី​សន្សំ ឬ គណនី​ចរន្ត​របស់​លោកអ្នក​។​

​បើក​គណនី​មាន​កាលកំណត់​– បង្កើត និង​គ្រប់គ្រង​គណនី​មាន​កាលកំណត់​។ ផ្ទេរប្រាក់ – ធ្វើការ​ផ្ទេរប្រាក់​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក ផ្ទេរប្រាក់​រវាង​គណនី​ផ្ទាល់ខ្លួន ផ្ទេរប្រាក់​ទៅ​គណនី​ផ្សេងទៀត ឬ ផ្ទេរប្រាក់​ទៅ​គណនី​ក្នុង​សមាជិក Fast ផ្ទេរប្រាក់​ទៅកាន់​ដៃគូរ ផ្តល់​សេវាកម្ម​ទូទាត់ (PSP)​។​ធ្វើ​ប្រតិបត្តិការ​លើ​ប័ណ្ណឥណទាន – ពិនិត្យមើល​សមតុល្យ និង​ប្រតិ​ប​តិ្ត​ការ​ប័ណ្ណឥណទាន ទូទាត់​វិក្កយបត្រ​ប័ណ្ណឥណទាន ឬ បង្ខាំង​ប័ណ្ណ​របស់​លោកអ្នក​។​ការទូទាត់​វិក្កយបត្រ – ការទូទាត់​វិក្កយបត្រ​ទៅ​ក្រុមហ៊ុន​ដែលជា​ដៃគូរ​សហការ​ណ៍​។​បញ្ចូល​កាត​ទូរស័ព្ទ – បញ្ចូល​ទឹកប្រាក់​ភ្លាមៗ​ទៅកាន់​លេខ​ទូរស័ព្ទ​របស់លោក​អ្នក​។​ប្រើ​ស្នាម​ម្រាមដៃ​សម្រាប់​ចូល​ប្រើប្រាស់ – ប្រើ​ស្នាម​ម្រាមដៃ​ដើម្បី​ចូល​ប្រើប្រាស់ Sathapana Mobile នៅលើ​កម្ម​វី​ធី iOS ឬ Android បាន​យ៉ាង​ឆាប់រហ័ស​៕ ល​