បង្ហាញ​កម្លាំង​គគ្រឹកគគ្រេង​ខណៈ​ចិន​ប្រារព្វ​ខួប​ទី​៩០​នៃ​ការបង្កើត​យោធា​របស់ខ្លួន​

1204

China's rocket force formation reviewed at Zhurihe #PLA90 military parade on Sunday.

Posted by People's Daily, China on Saturday, July 29, 2017
ចែករម្លែក

ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កក្កដា បានធ្វើ​ពិធី​ដង្ហែរ​ក្បួន​យោធា​ដ៏​ធំ​មួយ​នៅ​មូលដ្ឋាន​ហ្វឹកហាត់​Zhurihe​ក្នុង​តប​ន់​ស្វ័យ​ត​Inner Mongolia ដើម្បី​អបអរ​ខួប​ទី​៩០​របស់​កងទ័ព​រំដោះប្រជាជន​(PLA)​ក្រោម​វត្តមាន​ប្រធានាធិបតី ស៊ី ជីន​ពីង​។​

​លោក​ស៊ី ដែល​ក៏​ជា​អគ្គលេខាបក្ស​កុំម្មុយនីស្ត​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម បាន​ត្រួត​ទ័ព​និង​ថ្លែង​សុន្ទរកថា​ទៅកាន់​​ទាហាន​១២.០០០​នាក់​។​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​យន្តហោះ​ជាង​១០០​គ្រឿង យានយន្ត​យោធា​រាប់រយ​គ្រឿង​និង​បរិក្ខា​សឹក​ទំនើប​ដែល​​ទើប​យកមក​បង្ហាញ​ជា​សាធារណៈ​ជា​លើកដំបូង​នៅពេលនេះ​។​

 

​គ្រឿង​បរិក្ខា​យោធា​ដែល​នាំមក​បង្ហាញ​រួមមាន​ ​រថក្រោះ​ស៊េរី​ចុងក្រោយ99-A​,​កាំជ្រួច​ប្រឆាំង​រថក្រោះ​និង​ឧទ្ធម្ភាគចក្រ​ធុន​Red Arrow,​យន្តហោះ​ព្រមាន​ជាមុន​KJ-2000,​យន្តហោះ​ដឹកជញ្ជូន​យោធា​Y-20,​យន្តហោះ​អាច​គេច​ចេញពី​រ៉ា​ដា​ធុន​J-20,​កាំជ្រួច​ផ្លោង​​យុទ្ធសាស្ត្រ​Dongfeng-26​និង​កាំជ្រួច​ចម្ងាយ​មធ្យម​Dongfeng-21D​។​

​លោក​ស៊ី ជីន​ពីង បាន​និយាយថា​កងទ័ព​PLA​ជា​កម្លាំង​ស្នេហា​ជាតិ​ដោយបាន​បំរើ​ប្រទេសជាតិ​ដោយស្មោះ​និង​ប្រយុទ្ធ​ដើម្បី​ប្រជាជាតិ​​ចិន​។​បក្ស​និង​ប្រជាជន​ចិន​ទាំងអស់​មាន​មោទនភាព​ដោយមាន​យោធា​ដូច្នេះ​។​PLA​មាន​ជំនឿ​និង​សមត្ថភាព​កំចាត់​រាល់​សត្រូវ​ឈ្លា​ន​​ពាន​ហើយ​ការពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ជាតិចិន​៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម