បុរស​ម្នាក់​ត​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​ប៉ះចំ​តំណ​ឆក់​ខ្លួនឯង​ស្លាប់​

1401
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​ត​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី តែ​ភ្លាត់ស្នៀត​កាន់​ប៉ះចំ​តំណ​ឆក់​ខ្លួនឯង​ស្លាប់​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​វាលស្រែ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន ដែល​ស្ថិត​ក្នុងភូមិ​អំពិល​ផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨​។​

​បងប្រុស​ជនរងគ្រោះ​និយាយថា មុនពេល​កើតហេតុ​គាត់ និង​ប្អូនប្រុស​ដែលជា​ជនរងគ្រោះ​ឈ្មោះ ម៉ែន រិ​ទ្ធ អាយុ ២៤​ឆ្នាំ បាន​បបួលគ្នា​ឆក់​ត្រី ដើម្បី​ក្លែមស្រា​។ បុរស​ដដែល​បន្តថា រួច​គាត់​និង​ប្អូន​បាន​ទាញ​ព្រី​ភ្លើង​ទៅ​ឆក់​ត្រី​នៅ​ចំណុច​វាលស្រែ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ជនរងគ្រោះ​កាន់​ចំ​ខ្សែភ្លើង​ដែលមាន​តំណ ឆក់​ស្លាប់​ភ្លាមៗ​ក្នុង​ស្រែ​តែម្តង​។​

​ក្រោយពី​កើតហេតុ នគរបាល​ជំនាញ​បាន​ចុះមក​ពិនិត្យ​សព​បុរស​ខាងលើ និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន រួច​នគរបាល​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម