ម៉ូតូ​ធំ​បោះពួយ​លឿន​ដូច​ហោះ បុក​ម៉ូតូ​សេ​១២៥ របួសធ្ងន់​សងខាង​

1105
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ម៉ូតូ​ធន់​ធំ​បើក​បោះពួយ​ល្បឿន​លឿន ជ្រុល​ទៅបុក​ម៉ូតូ​សេ​១២៥​កំពុងបើក​ឆ្លងផ្លូវ​ត្រឡប់ក្រោយ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សងខាង រីឯ​ម៉ូតូ​ក៏​រង​ខូចខាត​ខ្ទេច​ទាំង​២​គ្រឿង​។ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅលើ​ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ភាគី​ម៉ូតូ​ធំ ពណ៌​ក្រហ ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់ រងរបួស​ទ្រូង​ធ្ងន់ ចុក​អួលណែន​។ ចំណែក​ភាគី​ម៉ូតូ សេរ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1I-3442 បើកបរ​ដោយ​យុវជន​ម្នាក់ ជា​សិស្សសាលា​កូរ៉េ រងរបួស រយះ​ជើងឆ្វេង​ធ្ងន់​។ ក្រោយ​កើតហេតុ ភាគី​ម៉ូតូ​សេ​១២៥ ត្រូវបាន​ឡានពេទ្យ​គ្លីនិក រស្មី ហៅ ខឹម រ៉ានី ដឹក​យកទៅ​ព្យាបាល ចំណែក​ភាគី​ម៉ូតូ​ធំ ត្រូវបាន​មិត្ត​ភ័​ក្រ ដឹក​តាម​ម៉ូតូ​កង់​បី ទៅ​ពេទ្យ​ដោយ​ខ្លួនឯង​។​

​ករណី​គ្រោះថ្នាក់​ខាងលើ ផ្តើមចេញពី​ការធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុងការ​បើកបរ ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​វាស់វែង​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​