ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ និង​បរិស្ថាន ដែល​ដាក់​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​

1212
ចែករម្លែក

កំពង់ធំ​៖ មន្ដ្រី​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន ដែល​ដាក់​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​បារាយណ៍ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​ចាប់ខ្លួន តាម​ការបញ្ជា​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​។​

​លោក អ៊ិត សុធា បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា មន្ដ្រី​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ ស៊ន សាវុធ អាយុ​៤២​ឆ្នាំ ជា​ប្រធាន​សាខា​ខេត្តកំពង់ធំ​។ ការចាប់ខ្លួន​បុរស​រូបនេះ ក្រោយ​មានការ​កុងត្រូលជជុះ និង​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​យាយ​ទៀង ឃុំ​បល្ល័ង្ក ស្រុក​បារាយ​ណ៌ ដែល​ប្រជាពលរដ្ឋ​ដឹកអុស ដឹក​ធ្យូង ឬ​ដឹក​កសិផល ពី​៥,០០០​រៀល ទៅ​១០,០០០​រៀល ហើយ​សកម្មភាព​ជំរិត​ទារប្រាក់​នេះ​កើតឡើង​យូរណាស់​ហើយ ក៏​លោក​សម្រេច​បញ្ជា​ឲ្យ​ចាប់ខ្លួន​តែម្ដង​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​អាវុធហត្ថ​ដកហូត​បាន ប​ណ្ណ័​បុគ្គលិក​អង្ក​ការការពារ សត្វព្រៃ និង​បរិស្ថាន​, លិខិត​បញ្ជា​បេសកកម្ម​អង្គការ​, សំណើរ​សុំ​លើក​ផ្លាក (​ប៉ាណូ​) ដែល​ទាំងអស់នេះ ចេញ​ដោយ​ប្រធាន​អង្គការ​ឈ្មោះ ទូច ណូ​រ៉ា​, រថយន្ដ​១​គ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-4049 និង​សម្ភារៈ លុយ មួយចំនួនទៀត​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម