ឃាត់ខ្លួន​តាម​ដីកា​ពីបទ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​

1073
ចែករម្លែក

កំពត​៖ ដោយ​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​បន្ទាយមាស បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ពីបទ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ខាងលើ​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​៕​ ដោយ៖ បូកគោ

 

ទីតាំងផ្សាយពាណិជ្ជកម្ម