បើក​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម​បណ្តាល​ឱ្យស្លាប់​ខ្លួនឯង​

1219
ចែករម្លែក

កំពត​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​បើក​ម៉ូតូ​ពេលយប់​ងងឹត រួច​ជ្រុល​បុក​ពីក្រោយ​រថយន្ត​កំពុង​ចត​ស្ងៀម​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ នា​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ នឹម ជុន អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត​។

ដោយ​ស្រង់​សម្តី​អ្នក​នៅក្បែរ​កន្លែងកើតហេតុ ប្រភព​ដដែល​បាន​រៀបរាប់ថា តាំងពី​ព្រលប់​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 3A- 0080 ផ្ទុក​ពេញ​ដោយ​ស៊ីម៉ង​តិ៍​បាន​ខូច និង​ចត​នៅលើ​ចិញ្ចើមផ្លូវ​។ រហូតដល់​ម៉ោង​ប្រហែល​៧ និង​៣០​នាទី ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​បើក​មកពី​ទិស​ខាងលិច​បាន​បុក​ពីក្រោយ​រថយន្ត​នោះ​លាន់ឮ​យ៉ាងខ្លាំង​។ លុះ​អ្នកជិតខាងរ​ត់ទៅ​ជួយ ស្រាប់តែ​ឃើញ​បុរស​ជា​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​តែម្តង​៕ ដោយ​៖ បូកគោ​

ទីតាំងផ្សាយពាណិជ្ជកម្ម