អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ៖​សារព័ត៌មាន​ជា​អាហារ​សំខាន់បំផុត​, ចំពោះ​ពាណិជ្ជករ​និង​អ្នក​វិយោគ

961
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ លោក​ផុស សុវណ្ណ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ បាន​មានប្រសាសន៍​លើកឡើងថា​៖ សារព័ត៌មាន គឺជា​អាហារ​មួយ​ដ៏​សំខាន់បំផុត ចំពោះ​ពាណិជ្ជករ​និង​អ្នក​វិយោគ ហើយ​សារព័ត៌មាន​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អប់រំ​ផ្លូវច្បាប់​ដល់​អ្នកអាន អ្នក​ស្តាប់​ផងដែរ ។​
លោក​ផុស សុវណ្ណ បាន​មានប្រសាសន៍​បែបនេះ​ធ្វើឡើង កាលពី​ព្រលប់​ថ្ងៃទី​០២ កញ្ញា​២០១៨ នៅក្នុង​សណ្ឋាគារ​អ៊ី​ន​ធើ​កុងទីណង់តាល់ សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន ក្នុង​ពិធី​បើក​ស្នាក់ការ​កណ្តាល​អង្គភាព​ព័ត៌មាន​ASEANTOP News​និង​ដាក់អោយ​ដំណើរការ​គេហទំព័រ​ព័ត៌មាន​ASEANTOP .Com​អន​ឡាញ ។​
​ជាមួយគ្នា​នោះ​លោក ផុស សុវណ្ណ បាន​មានប្រសាសន៍​លើកឡើង​ទៀតថា​៖ លោក​ពិតជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើតឡើង​នូវ​សារព័ត៌មាន​ASEANTOP News​នេះ ខណៈដែល​ប្រទេស​កម្ពុជា សារព័ត៌មាន​មាន​សិទ្ធិសេរីភាព​យ៉ាង​ពេញទំហឹង​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន ។​លោក​បន្តថា​៖ ការបង្កើត​ថ្មី​សារព័ត៌មាន​ASEANTOPNews គឺ​កើតចេញពី​ការសហការ​រវាង​សារព័ត៌មាន​ជាច្រើន ពិសេស​សារព័ត៌មាន​ដែល​ប្រើប្រាស់​ភាសារ​ចិន​។​លោក​ជឿជាក់ថា សារព័ត៌មាន​នេះ​នឹង​ពាំនាំ​ព័ត៌មាន ពី​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​និង​លើ​ពិភពលោក ដោយសារ​ថា សារព័ត៌មាន ជា​អាហារ​សំខាន់បំផុត ចំពោះ​ពាណិជ្ជករ​និង​អ្នក​វិយោគ រួមទាំង​ការអប់រំ​ផ្លូវច្បាប់​ដល់​អ្នកអាន អ្នក​ស្តាប់​ផងដែរ​។​
​ក្នុងឱកាស​នោះដែរ​លោក​ផុស សុវណ្ណ​ក៏​នូវ​បានលើកឡើង​ពី​ការ​MOU រវាង​ក្រសួង​ព័ត៌មាន​ចិន ក្រុមហ៊ុន​ខ្សែភាពយន្ត​ចិន​និង​ក្រសួង​ព័ត៌មាន​កម្ពុជា​ផងដែរ ក្នុងការ​ពង្រឹង​លើ​វិស័យ​ព័ត៌មាន​នេះ​អោយ​កាន់តែ​ប្រសើរឡើង​មួយកំរិត​ថែមទៀត ។ ក្នុងនោះ​ក៏មាន​ការចុះ​MOU​រវាង​សារព័ត៌មាន​AKP ជាមួយ​សារព័ត៌មាន​ស៊ិន ហួ​របស់​ចិន វិទ្យុជាតិ​ចុះ​MOU​ជាមួយ​វិទ្យុ​របស់​ខេត្ត​ក្វាង​ស៊ី​ជាដើម​។​
លោក​ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ដើម​អាណត្តិ​ទី​៦​នេះ ក្រសួង​ព័ត៌មាន​កម្ពុជា​និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជាមួយ​ទូរទស្សន៍​និង​ខ្សែ​ភាព​ចិន​នៅ​ក្រសួង​ព័ត៌មាន ពេលនោះ​ហើយ អង្គភាព​ព័ត៌មាន​ASEANTOP News​និង​គេហទំព័រ​ព័ត៌មាន​ASEANTOP .Com​អន​ឡាញ​នឹង​ដើរតួ​យ៉ាងសំខាន់​លើ​ការផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម