​បុរស​ម្នាក់​បាន​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់​បេ​៩​ខណ្ឌដូនពេញ​

777
ចែករម្លែក
  • 65
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ដេកស្លាប់​ផ្កាប់មុខ​នៅលើ​ពូក​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ យីហោ បេ​៩​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​43B9 ផ្លូវ​៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​សព​បុរស​ដែល​ស្លាប់​ឈ្មោះ​ជី​ពៅ​អាយុ​៣៥​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​រ័ត្ន​ឃុំ​ពោធិ៍​បាន​ស្រុក​កោះធំ​ខេត្តកណ្តាល​។​ប្រភពព័ត៌មាន​ពី​បុគ្គលិក​ដែល​បំរើការ​នៅក្នុង​ផ្ទះសំណាក់​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រសៀល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-4355 បាន​ឌុប​នារី​ម្នាក់​មករក​បន្ទប់​ស្នាក់នៅ​។ ភ្លាមៗ​នោះ បុគ្គលិក​ដែល​ដែល​បម្រើការ​នៅ​ទីនោះ បាន​យក​សោរ​បន្ទប់​ឡៅតឿ​ន ជាន់​ទី​១ ឲ្យ​ទៅ​បុរស​នោះ ដើម្បី​ចូលទៅ​ស្នាក់នៅ​។

​លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ដែលជា​ម៉ោង​កើតហេតុ​ខាងលើ​។​ស្រាប់តែ​នារី​រូប​នោះបាន​ចុះមក​ខាងក្រោម​តែម្នាក់ឯង​រួច​ចេញទៅ​ខាងក្រៅ​បាត់​ដោយ​មិនឃើញ​ត្រឡប់មកវិញ​សោះ​។​

ដោយមាន​ការសង្ស័យ​បុគ្គលិក​ដែល​បំរើការ​នៅ​ទីនោះ​ឡើងទៅ​មើល​ស្រាប់តែ​ឃើញ​បុរស​រង​ជន​គ្រោះ​បាន​ដេក​ផ្កាប់មុខ​ស្លាប់​នៅលើ​ពូក​តែម្នាក់ឯង ដោយ​មិនមាន​ស្លៀក​សំលៀកបំពាក់​អ្វី​ទាំងអស់ ។​រីឯ​សម្ភារៈ​របស់​ជនរងគ្រោះ​បាន​បាត់បង់​មួយចំនួន​រួមមាន ទូរស័ព្ទដៃ មួយគ្រឿង និង​កាបូប​លុយ​។

​ក្រោយមក​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទី​នោះបាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យ​ក្រោយ​សមត្ថកិច្ច​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​រួចមក​សមត្ថកិច្ច​បានបញ្ជាក់​ថា​បុរស​រូបនេះ​ស្លាប់​ដោយសារ​រំភើប​ជ្រុល​រហូត​គាំងបេះដូង​។

​បច្ចុប្បន្ន​សាកស​ពបុរ​ស​រងគ្រោះ​ខាងលើ​ត្រូវ​សមត្ថកិច្ច​យក​ដឹក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ។​រឺ​ឯ​ម៉ូតូ​របស់​បុរសរងគ្រោះ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក​៕S/​

​បុរស​ម្នាក់​បាន​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់​បេ​៩​ខណ្ឌដូនពេញ​

 

 

 

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ