​យុវជន​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅបុក​រថយន្ត​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​២​នាក់​

643
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញ​:​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​ឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ភូមិ​ព្រែក​ព្នៅ​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​។

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY.7484​បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​កន្លែង​កើត​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កា​មេ​រី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S.1795​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​រួច​ក៏​បត់​ចូល​ច្រក​ផ្លូវលំ​បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​បុក​ចំ​ទ្វារ​មុខ​ខាងស្តាំ​បណ្ដាលឱ្យ​បុរស​អ្នក​ឌុប​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​។

​សព​ឈ្មោះ សុខ ស៊ីណា អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​បូ​ប​ខ្សាច់​នៅ​គីឡូ​៩ ទីលំនៅ​បច្ចុប្បន្ន ភូមិ ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​៕S/​

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ