ប៉ាក​គី​អៅ​ប្រហែលជា​កំពុង​ពិចារណា​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​

1207
ចែករម្លែក

​ព្រឹទ្ធសមាជិក លោកស្រី ស៊ីន​ធៀ វី​ល​ឡា កាលពី​ថ្ងៃ​អង្គារ ទី​៤ កញ្ញា​បាន​និយាយថា ព្រឹទ្ធសមាជិក មែន​នី ប៉ាក​គី​អៅ ប្រហែលជា​កំពុង​ពិចារណា​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​ហ្វីលីពីន​។​

​លោកស្រី​វី​ល​ឡា​និយាយថា “​ខ្ញុំ​គិតថា គាត់​កំពុង​ពិចារណា​អំពី​វា​”​។ លោកស្រី​និយាយ​បែបនេះ​ក្នុងអំឡុង​វេទិកា “​ជួបជុំ​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​” នៅពេល​គេ​សួរ​លោកស្រី​ថា​តើ​ជើងឯក​ប្រដាល់​រូបនេះ​នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ខ្ពស់បំផុត​មួយ​នេះ​ឬ​អត់​។​

​ទោះយ៉ាងណា លោកស្រី​បាន​កត់សម្គាល់ថា វា​គឺជា​ការសម្រេចចិត្ត​រប​ស់​ប៉ាក​គី​អៅ​ទេ ថា​តើ​គាត់​ចង់​ប្រជែង​តំណែង​ប្រធានាធិបតី ឬ​អត់​។​

​លោកស្រី​និយាយថា “​វា​ជាការ​សម្រេចចិត្ត​របស់​គាត់​”៕ ដោយ៖ កញ្ញាដាលីស

ព្រឹទ្ធសមាជិក មែន​នី ប៉ាក​គី​អៅ