ក្រុមហ៊ុន​មួយ​គ្រោង​នាំ​ស្វាយកែវ​រមៀត​ចំនួន​៥០០​តោន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​

1612
ចែករម្លែក

​ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ ក្រុមហ៊ុន កុន​ហ្វី​រ៉ែ​ល​(Confirel)​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​ក្នុងស្រុក គ្រោង​នាំ​ចេញ​​​ស្វាយកែវ​រមៀត​ប្រមាណ​៥០០​តោន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅ​ចុងឆ្នាំ​នេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។​

​ឧកញ៉ា​ហៃ លី​អ៊ាង​និង​ស្វាយកែវ​រមៀត​(​រូបថត​ឯកសារ​)

​ឧកញ៉ា ហៃ លី​អ៊ាង អគ្គ​នាយ​ក្រុមហ៊ុន Confirel និង​សហគ្រាស​ផលិត​ឱសថ PPM បាន​ឲ្យ​ដឹង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​នេះ​ថា ការនាំ​ស្វាយ​របស់​ក្រុមហ៊ុន​របស់លោក​នឹង​យកទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​បារាំង ដែល​បាន​ចុះកិច្ចសន្យា​ជាមួយគ្នា ក្នុង​ការទទួល​ស្វាយ​ពី​ប្រទេស​កម្ពុជា បន្ទាប់មក​ក្រុមហ៊ុន​នេះ នឹង​នាំយក​ស្វាយ​ទាំងនេះ ទៅ​ចែកចាយ​បន្ត​ទៅកាន់​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​នៅក្នុង​តំបន់​អឺរ៉ុប​ទាំងមូល​។​

ស្វាយកែវ​រមៀត​(​រូបថត​ឯកសារ​)

​ឧកញ៉ា​បន្តថា “​ជាដំបូង​នេះ​ក្រុមហ៊ុន នឹង​នាំយក​ស្វាយ​របស់​ក្រុមហ៊ុន​ដែល​បាន​ដាំ និង​ប្រមូល​ទិញ​ស្វាយ​ពី​កសិករ​មួយចំនួនទៀត ក្នុងតម្លៃ​មួយ​សមរម្យ ដើម្បី​ដឹក​តាម​ជើងយន្តហោះ​ទៅកាន់​តែ​ប្រទេស​បារាំង​”​។​
​ឧកញ៉ា​បន្តថា ក្រុមហ៊ុន​របស់លោក​នឹង​ក៏បាន​នាំ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ផ្សេងទៀត ដូចជា ស្ករត្នោត​កម្ពុជា ម្រិច​កំពត ផ្លែ​ផា​សិន និង​តែ​ផ្ការ​ម្រិច​ដែល​បាន​បញ្ជី​មាក់​រួចហើយនោះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។ ជាមួយគ្នានេះ លោក​ឧ​ញ៉ា​ក៏បាន​ស្នើរ​ដល់​កសិករ និង​ក្រុមហ៊ុន​ដាំ​ស្វាយ​ទាំងអស់​ត្រូវ​ដាំ​ប្រកបដោយ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ​ទាំង​ខ្នាត ដើម្បីអោយ​ទីផ្សារ​អឺរ៉ុប​បន្ត​ទទួល​ការទិញ​ពី​ប្រទេស​កម្ពុជា និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា ដូចជា​ប្រទេស​ថៃ និង​វៀតណាម​ជាដើម​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ