និស្សិត​អាយ​ប៊ី​អឹម​នៃ​សាលា​ភូមិន្ទ​ភ្នំពេញ​បង្កើត​កម្មវិធី​ថ្លែងអំណរគុណ​ក្រោយ​ជោគជ័យ​

820
ចែករម្លែក

​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្ដរជាតិ ឬ​អាយ​ប៊ី​អឹម​(IBM)​ជំនាន់​ទីមួយ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) បានរៀបចំ​កម្មវិធី ជួបជុំ​ពិសា​អាហារ​សាមគ្គី​មួយ​នៅ​ទួល​ទំពូង​ដើម្បី​ថ្លែងអំណរគុណ​លោកគ្រូ​-​អ្នកគ្រូ​និង​ចែករំលែក​បទពិសោធន៍​មួយចំនួន​ដល់​សិស្ស​ប្អូន​ដើម្បី​ជា​គ្រឹះ​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្រោយ​បញ្ចប់ ការសិក្សា​សុទ្ធ​តែមាន​ការងារ​ធ្វើ​និង​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ដ​ការសិក្សា​ក្រៅប្រទេស​។​


​ ​
​កញ្ញា សែម មួយ​គៀរ បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា ក្រោយ​ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ IBM បានធ្វើ​ឲ្យ​នាង​សម្រេច​គោលដៅ​មួយ​ដំណាក់កាល​ហើយ ឈានទៅ​ចាប់យក​ឱកាស​ថ្មី​មួយទៀត គឺ​ការទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ចិន​។ ​នាង​មាន​ក្រុមហ៊ុន​ច្រើន​បាន​ទាក់ទង​ធ្វើការ​ក្រោយ​ចប់​ការសិក្សា ប៉ុន្ដែ​នាង​ចង់​ពង្រឹងសមត្ថភាព បន្ថែម​នៅ​បរទេស​សិន​ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​មក​ធ្វើការ​និង​ប្រកួតប្រជែង​លើ​ទីផ្សារ ការងារ​កម្ពុជា​ហើយ​ជាពិសេស​នាង​ចង់​រួម ចំណែក​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​។​



​លោក កាំ​ង ម៉េង​តុង ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ដូចគ្នា​បាន​ចែករំលែក​នូវ​បទពិសោធន៍ មួយចំនួន​ដល់​សិស្ស​ប្អូន​របស់ខ្លួន​ជុំវិញ​ការសិក្សា​ជំនាញ​ថ្មី​មួយ នេះ​ដោយសារ​មានការ​ងារ ជាច្រើន​កំពុង​រង់ចាំ​ពួកគេ ។ ដើម្បី​បានការ​ងារ​នីមួយៗ​ក្នុង​ជំនាញ IBM គឺអាច​ទទួលបាន ចំណូល​ច្រើន​ដូច្នេះ​ទាមទារ​ឲ្យ​និស្សិត​ត្រូវ​កំណត់​គោលដៅ​ឲ្យ​បានច្បាស់លាស់​ដើម្បី​ពង្រឹង សមត្ថភាព​លើ​ជំនាញ​របស់ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ មិនតែប៉ុណ្ណោះ​ក៍​អាច​ជំរុញ​ឲ្យ​អ្នក​ចង់​ធ្វើ Business ផ្ទាល់ខ្លួន​សម្រេច គោលដៅ​ផងដែរ​។​


​ ​
​បណ្ឌិត ភូ សម្បត្តិ ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្ដរជាតិ​នៃ​សាកលវិទ្យាល័យ RUPP បាន​ថ្លែងថា ក្នុងនាម​សាស្ដ្រាចារ្យ​លោក​ពិតជា​រីក រាយ​ក្រោយពេល​និស្សិត​ជំនាន់​ទីមួយ​របស់ IBM ជាង​១០០​នាក់​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​និង​មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​លើកលែង តែ​និស្សិត​បន្ដ​ការសិក្សា ក្រៅប្រទេស​ដូចជា កូរ៉េ ជប៉ុន ដា​ណឺ​ម៉ាក អូស្ដ្រាលី អឺរ៉ុប ពិសេស គឺ​សាកល​វិទ្យា​ល​មួយ​នៅ​ចិន​ដែល​បានផ្ដល់​អាហារូបករណ៍​១០០​ភាគរយ​ដល់​និស្សិត​១២​នាក់​តាម រយៈ​ការជឿជាក់​លើ​សមត្ថភាព​និង​ភាសា​របស់​ពួកគេ​ផ្ទាល់​។​

​លោក​បាន​គិតថា ដេ​ប៉ា​តឺ​ម៉​ង់ IBM នេះ​រួមចំណែក​ជួយ​ឲ្យ​និស្សិត​សម្រេច​គោលដៅ​ហើយ សាកលវិទ្យាល័យ​ក៍​ត្រៀម​ទទួល​ពាក្យ​សិក្សា​ឆ្នាំ​ថ្មី​ក្នុងពេល​ឆាប់ ៗ​ដែរ​។ លោក​បាន​មើលឃើញ ភាពជោគជ័យ​របស់​សិ​ស្ស​ច្បង​បច្ចុប្បន្ន​មាន​និស្សិត​ពិសេស​អ្នក​ទើប​បញ្ចប់​ប្រឡង​បាក់​ឌុប​ច្រើន​បាន​សួរ​ព័ត៌មាន​ពី​ជំនាញ​នេះ​តែ​យ៉ាង ណា​សាកលវិទ្យាល័យ​អាច​ទទួល​ពាក្យ​បាន​ត្រឹម​ជាង​១០០​នាក់ ប៉ុណ្ណោះ​ហើយ​ទៅ​ថ្ងៃ​អនាគត​សាកលវិទ្យាល័យ​នឹងសិក្សា​គម្រោង​បង្កើន​ចំនួន​និស្សិត​រៀន​ជំនាញ​នេះ ដើម្បី​រួមចំណែក​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​កាន់តែច្រើន​និង​រីកចម្រើន​បន្ថែមទៀត​៕ ដោយ​: បូ​រិ​ន​