ចំនួន​អ្នកស្លាប់​ដោ​យទឹកជំនន់​នៅ​ឥណ្ឌា​កើនឡើង​២១៣​នាក់​

1159
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កក្កដា​ថា ទឹកជំនន់​ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បានសម្លាប់​មនុស្ស​ចំនួន​២១៣​នាក់ នៅ​ប្រទេស​ឥណ្ឌា ភាគ​ខាងលិច ខណៈដែល​ក្រុម​អ្នក​សង្គ្រោះ​បន្តធ្វើ​ការសង្គ្រោះ​នៅតាម​ភូមិ​ដែល​ត្រូវបាន​បំផ្លាញ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​ចំនួន​អ្នកស្លាប់​នេះ​នៅ​រដ្ឋ​គូ​ចា​រ៉ាត់ បាន​កើនឡើង​ពី​ចំនួន​១២៣​នាក់ កាលពី​ថ្ងៃ​ពុធ ខណៈដែល​ទឹកជំនន់​បានចាប់ផ្តើម​ស្រ​កនៅ​តំបន់​មួយចំនួន ដែល​អាចឱ្យ​ក្រុម​អ្នក​សង្គ្រោះ​ទៅដល់​តំបន់​ដាច់ស្រយាល ដែល​សាកសព​ច្រើន​នាក់ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​

​ក្រុម​អាជ្ញាធរ ដែល​រំពឹងថា​ចំនួន​អ្នកស្លាប់​នេះ​កើនឡើង​បន្ថែមទៀត​នោះ បាន​និយាយថា​ពួកគេ​បាន​ពិនិត្យមើល​និង​កំណត់​អត្តសញ្ញាណ​នៃ​អ្នកស្លាប់​មួយចំនួន ដែលនាំឱ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ប្រកាស​ចំនួន​អ្នកស្លាប់​ចុងក្រោយ​បំផុត​នេះ​។​

​ក្រុម​អ្នក​សង្គ្រោះ បាន​បាន​ទៅដល់​តំបន់​ទឹកជំនន់​ខ្លាំង និង​សង្គ្រោះ​មនុស្ស​១៣០.០០០​នាក់ ខណៈដែល​ឧ​ទ្ធម្ភា​គ​ចក្រ​និង​ទូក​ជាច្រើន​គ្រឿង បាន​ព្យាយាម​ទៅដល់​អ្នក​ដែល​នៅជាប់​ខ្លួន​នៅ​តំបន់​ទឹកជំនន់​ខ្លាំង​។​

​រដ្ឋ​មួយចំនួនទៀត​នៅ​ភាគ​ម​ឦសាន​នៃ​ប្រទេស​ឥណ្ឌា គឺ រដ្ឋ​អា​រូ​ណា​ចាល់​ប្រា​ដេ​ស និង រដ្ឋ​អាស​សាម​ទទួលរង​គ្រោះទឹកជំនន់​ខ្លាំង​ផងដែរ ខណៈដែល​រដ្ឋ​អូ​ឌី​សា និង​រដ្ឋ​ប៊ី​ហា​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ ក៏បាន​ទទួលរង​ផង​ប៉ះពាល់​ផងដែរ​ពី​ទឹកជំនន់​នេះ​។ មាន​មនុស្ស​យ៉ាងតិចណាស់​ចំនួន ៧៧​នាក់​បាន​ស្លាប់​នៅ​រដ្ឋ​អាស​សាម និង​ផលដំណាំ​ដ៏​ច្រើន ត្រូវបាន​បំផ្លាញ​ដោ​សារ​ទឹកជំនន់ ៕ ដោយ៖ សុខា

 

​ទឹកជំនន់​លិច​ផ្លូវ នៅ​ទីក្រុង​អា​ម៉ា​ដា​បាដ ក្នុង​រដ្ឋ​គូ​ចា​រ៉ាត់ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​២៧​ខែកក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម