​ឃាត់ខ្លួន​ជ​ន​សង្ស័យ​ម្នាក់ទៀត​ជា​មុខសញ្ញា​ឆក់​កាបូប​នៅ​ប្លុក​ទួល​សង្កែ​

1141
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ព្រលប់​ថ្ងៃទី​២៩​ខែកក្កដា​​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់​ឃាត់ខ្លួន​បាន​បក្ខពួក​ចោរឆក់​កាបូប​បាន​ម្នាក់​បន្ថែមទៀត​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​៤​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​កាលពី​ថ្ងៃទី​២៤​ខែ​ឆ្នាំ​ដដែល​នៅក្នុង​សង្កាត់​ទួល​សង្កែ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​ក្រោយ​នេះឈ្មោះ​ផង់​សារិទ្ធ​ហៅ​ដា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​ជា​អ្នក​ចាំ​ដី​ឲ្យ​គេ​មាន​ទីលំនៅ​ដី​ឡូ ផ្លូវ​៥៩៨ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សងែ្ក​២ ខណ្ឌ​ឬ​ស្សី​កែវ ក្រុងភ្នំពេញ ។ ចំណែក ជនរងគ្រោះ​ឈ្មោះ អ៊ុក សារ៉ន​ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្ទះជួល សង្កា​ត់​ទួល​សងែ្ក ខណ្ឌឫស្សីកែវ ។

នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង ម៉ូតូ​មួយគ្រឿង​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1 AB 8874​។​​​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​កសាង​សំណុំរឿង​បញ្ចូន​ជូនទៅ​តុលា​ការបន្ត​តាម​នីតិវិធី​៕S/​MNដោយ​៖​ម៉េង​សែ​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជ​នន​សង្ស័យ​ម្នាក់ទៀត​ជា​មុខសញ្ញា​ឆក​កាបូប​នៅ​ម្លុ​ក​ទួល​សង្កែ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ