ម៉េនឆេស្ទ័រ យូណាយធីតជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរ ហ្វាប៊ីញ៉ូ ក្នុងតម្លៃ៣៥លានផោន

977
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បាន​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះទៅរក​ការសម្រេច​នូវ​កិច្ចព្រមព្រៀង​កីឡាករ ហ្វា​ប៊ី​ញ៉ូ (Fabinho) របស់​ក្លឹប Monaco បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​នៅ​អ៊ីតាលី​ថា ក្លឹប​ទាំង​ពីរបាន​ឯកភាពគ្នា​ហើយ​។
​ ​
​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​សម្រាប់​ក្លឹប​បារាំង​នេះ​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ជួយ​ពួកគេ​លើក​ពាន Ligue 1 ហើយ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ហ្វា​ប៊ី​ញ៉ូ អាច​លេង​ក្នុង​តំណែង​ផ្សេងៗ​រួមទាំង​តំបន់​បម្រើ ខ្សែបម្រើ​ស្តាំ និង​ស្លាប​ឆ្វេង ហើយ​ទាំងនេះ​គឺជា​ចំណុច​ចាប់អារម្មណ៍​របស់​ក្លឹប​យូ​ណាយ​ធី​ត បន្ទាប់ពី​បង្ហាញមុខ​ជាង​៥០​លើក​កាលពី​រដូវ​កាល​មុន​។​
​ ​
​បន្ទាប់ពី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ វី​ច​ទ័​រ លីន​ដេ​ឡូ​ហ្វ​(Victor Lindelof) ពី​ក្លឹប Benfica លោក ម៉ូ​រី​ញ៉ូ ពិតជា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​បន្ថែមទៀត​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​សេចក្តីរាយការណ៍​ជាច្រើន​នៅ​អ៊ីតាលី​លើកឡើងថា កិច្ចព្រមព្រៀង​ផ្ទេរ ហ្វា​ប៊ី​ញ៉ូ ជិត​នឹង​សម្រេច​ហើយ​។​
​ ​
​កាសែត​អ៊ីតាលី Corriere dello Sport អះអាងថា យូ​ណាយ​ធី​ត​យល់ព្រម​នឹង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​ជិត​៣៥​លាន​អឺរ៉ូ ហើយនឹង​បន្ថែម​ប្រាក់​លើកទឹកចិត្ត​៥​លាន​អឺរ៉ូប​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Juventus និង Inter Milan ក៏​កំពុង​តាម​ប្រមាញ់ ហ្វា​ប៊ី​ញ៉ូ ប៉ុន្តែ​វា​ទំនង ជា​យូ​ណាយ​ធី​ត​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ ហើយ កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បានប្រកាស​នាពេល​ឆាប់ៗ​នេះ​៕

ចំណងជើង​រូប​: កីឡាករ ហ្វា​ប៊ី​ញ៉ូ (Fabinho)

ទីតាំងផ្សាយពាណិជ្ជកម្ម