​នគរបាល​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​នៅ​ស្រុក​ឧដុង​

1034
ចែករម្លែក

(​កំពង់ស្ពឺ​)៖​យុវជន​២​នាក់​ត្រូវ​នគរបាល​ឃាត់​ខ្លូន​ខណៈ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​លេខ​៤៤​ស្ថិត​ក្នុងភូមិ​អង្គ​សណ្តាន់​ឃុំ​ព្រៃ​ស្រែ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា​កម្លាំង​បានធ្វើការ​ល្បាត​ដល់​ចំណុច​ខាងលើ​ក៏​ឃើញ​មុខសញ្ញា​សង្ស័យ​ម្នាក់​ឈ្មោះ ឡុង សាយ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​ពោធិ៍​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​។​ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​និង​ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក សួ​ម​ម័​រ​។​

លុះ​ដ​ល៉​ម៉ោង​៣​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល តាម​ការ​ច​ង្អុ​យ​បង្ហាញ​របស់​ឈ្មោះ​ខាងលើ​កម្លាំង​បន្ត​ឃាត់​ជនសង្ស័យ​ម្នាក់ទៀត​ដល់​លំនៅដ្ឋាន ឈ្មោះ ឡេង ប៊ុន​ថុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ស្យា ឃុំ​វាល​ពន់ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​ដោយ​ឆែកឆេរ​លំនៅដ្ឋាន​រកឃើញ​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ ចង់​សំរាប់​ច្រក​មួយចំនួន កាំភ្លើង​ច្នៃ​ចំនួន​០៣​ដើម​និង​ឩ​បក​រណ៍​កែច្នៃ​សំរាប់​ជក់​មួយចំនួនទៀត​។​

​ក្រោយពី​សាកសួរ​នៅ​អធិការនគរបាល​ស្រុក​ឧដុង្គ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​យុវជន​សង្ស័យ​២​នាក់​និង​វត្ថុ​ក​តាង​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​

​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ