បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​សង្កែ រឹបអូស​បាន​ស្បៃ​ម៉​ង​ជិត​២​ពាន់​ម៉ែត្រ​

592
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំងចម្រុះ​រដ្ឋបាល​ស្រុក​សង្កែ​បើក​ការបង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​ហាមឃាត់ ប្រមូលបាន​វត្ថុតាង​ស្បៃ​មុង​ជិត​២​ពាន់​ម៉ែត្រ ដុតបំផ្លាញ​ចោល​។​

​មន្ត្រីឃុំ​កំពុងព្រះ​ដែល​បាន​ចូលរួម​ក្នុងការ​បង្ក្រាប​នេះ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍​របស់​ប្រជាកសិករ ជុំវិញ​ការ​លបលួច​នេសាទ​ល្មើសច្បាប់​រួចមក មន្ត្រី​ការិយាល័យ​ជំនាញ ក៏​ដូច​កម្លាំង​គណៈបញ្ជាការ​ទាំង​៣ កងឯកភាព​របស់​ស្រុក​សង្កែ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​បើក​ការបង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្តែង ក្នុងភូមិ​សាស្ត្រ​ជាច្រើន​ទីតាំង ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ប្រតិបត្តិការ​ខាងលើនេះ កម្លាំងចម្រុះ​បាន​ចុះ​ពិនិត្យ​និង​បង្ក្រាប​លើ​ភូមិសាស្ត្រ​ចំនួន​៤​ទីតាំង រួមមាន​ចំណុច​ជំទាវ​ម៉ៅ ចំណុច​អន្លក់​ផ្កា​ត្រស់ ចំណុច​បឹង​អា​អូរ និង​ចំណុច​រាំង​ត្នោត ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លទ្ធផល​ក្នុងការ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច បាន​កាប់បំផ្លាញ និង​ប្រមូល​សាច់​ស្បៃ​ម៉​ង​បរ​ណ​រ៉ាវ​ចំនួន​១៩៥០​ម៉ែត្រ បង្គោល​ចំនួន​៤៧០ ដើម​យកទៅ ដុត​បំផ្លាញចោល​នៅនឹងកន្លែង​។

​ចំពោះមុខ ប្រសិនបើ​ប្រជា​នេសាទ​មួយចំនួន​តូច​នៅតែ​បន្ត​ការនេសាទ​ល្មើសច្បាប់​មិន​រាងចាល កម្លាំង​បង្ក្រាប​នឹង​បន្ត​បង្ក្រាប​ជាថ្មីទៀត​ធ្វើយ៉ាងណា ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ផ្សេងៗ ឲ្យ​ចុះថយ​ពិ​សេ​សេ​នេះ ជិត​ផុត​រដូវ​ហាមឃាត់​ហើយ​៕ ល​