​នារី​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​របួសធ្ងន់​នៅ​ខណ្ឌចំការមន​

1070
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង​សង្ស័យ​ខ្យល់គរ​ក៏​ងងឹតមុខ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​របួសធ្ងន់​បាន​ពលរដ្ឋ​ហៅ​កង់​បី​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងលិច​ស្តុ​ប​ផ្លូវ​២៧១ កែង​ផ្លូវ​៣៧១ ក្នុងភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​ព្រឹក ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ។

ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រក្សាទុក​នៅ​ចំណុច​គោលដៅ​កើតហេតុ រង់ចាំ​សាច់ញាតិ​ជនរងគ្រោះ​មក​ទទួលយក​ទៅវិញ​៕S/​

​នារី​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​របួសធ្ងន់​នៅ​ខណ្ឌចំការមន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ