​​​អត់លុយ​ចិញ្ចឹម​កូន​បីកូន​តូច​ដើរចូល​ឡាន​ប៉ង​សម្លាប់ខ្លួន​នៅ​ស្រុក​ស្វាយទាប​

710
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀងៈ​ស្ត្រី​ម្នាក់​បាន​តូចចិត្ត​ព្រោះ​គ្មាន​លុយ​ចិញ្ចឹម​កូនស្រី​តូច​ដែល​ទើបនឹង​កើត​បាន​៣​ខែ​។​ខណៈ​ប្តី​ចេញទៅ​ធ្វើ​កម្មករ​លីសែង​មិន​ព្រម​មក​ផ្ទះ​យកលុយ​ចិញ្ចឹម​កូន​ក៏​ដាច់ចិត្ត​ពរ​កូន​មក​តាម​ប្តី​យំ​បោក​ខ្លួន​រត់​ចូល​ឡាន​និង​ម៉ូតូ​គេ​ប៉ង​សម្លាប់ខ្លួន​។

​ភាព​ភ្ញាក់ផ្អើល​នេះ​នៅតាម​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ដេប៉ូ​ឈើ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ស​ម្ភ័​រ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​។​

​ស្ត្រី​ប៉ង​សម្លាប់ខ្លួន​នេះ​បានឱ្យដឹងថា​រូបគេ​មានឈ្មោះ​សូ​មុំ​រស់នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុងភូមិ​សំបួរ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ស្រីមុំ​បាន​បន្តថាៈ​ប្តី​ខ្លួន​មានឈ្មោះ​យស់​កាន​អាយុ​២៦​ឆ្នាំ​ជា​អ្នកភូមិ​ជាមួយគ្នា​។​ដោយមាន​ក្តី​អាណិត​មេត្តា​មាន​សប្បុរសជន​ម្នាក់​ឈ្មោះ​សុន​សុខ​ជាតិ​ក៏​ជូន​ថវិកា​ទៅ​ស្ត្រី​គិត​ខ្លី​ចំនួន​២​ម៉ឺន​រៀល​។​S/​

​អត់លុយ​ចិញ្ចឹម​កូន​បីកូន​តូច​ដើរចូល​ឡាន​ប៉ង​សម្លាប់ខ្លួន​នៅ​ស្រុក​ស្វាយទាប​