ជួយសង្គ្រោះ​មនុស្ស​ជាង ១០០ នាក់​ជាប់​លើ​កន្ត្រក​យោង​លើ​អាកាស​នៅ​អាល្លឺម៉ង់​

2510
ចែករម្លែក

​មនុស្ស​ជាង ១០០ នាក់​បាន​ជាប់​នៅលើ​កន្ត្រក​យោង​លើ​អាកាស​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កក្កដា​ក្នុងប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​កន្ត្រក​យោង​មួយ​រអិល​ចេញពី​ខ្សែកាប​នៅ​បង្គោល​ធំ​មួយ​។

​កន្ត្រក ៣២ បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រា​នៃ​ឧបទ្ទវហេតុ​នៅ​កន្ត្រក​ខ្សែកាប​ក្រុង​កូ​ឡូញ ដែល​យោង​រំលង​ពីលើ​ទន្លេ​រី​ន​។

​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​បាន​ប្រើប្រាស់​រ៉ក និង ម៉ាស៊ីនស្ទូច​ចល័ត​ដើម្បី​សង្គ្រោះ​មនុស្ស​ដែលជា​ប់​នៅក្នុង​កន្ត្រក​យោង ក្នុងនោះ​រួមមាន​ទាំង​កូនក្មេង​ផងដែរ​។ អ្នកដំណើរ​ក្នុង​កន្ត្រក​យោង​ទាំងអស់​ត្រូវបាន​សម្រូត​ចុះក្រោម​តាម​ខ្សែពួរ​។

​បណ្តា​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​បានដាក់​អ្នកដំណើរ​ចុះក្រោម​ដោយ​សុវត្ថិភាព​ទាំងអស់ ។ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​នូវ​មូលហេតុ​បង្ក​ឱ្យ​កន្ត្រក​មួយ​រអិល​ចេញពី​ខ្សែកាប​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នក​សង្គ្រោះបាន​ជួយ​មនុស្ស​ដែលជា​ប់​លើ​កន្ត្រក​ចុះក្រោម​ដោយ​សុវត្ថិភាព​ទាំងអស់

ទីតាំងផ្សាយពាណិជ្ជកម្ម