ក្រុមហ៊ុន​ចិន​មួយ​នឹង​យក​ទូរស័ព្ទ​បត់បែន​បានមក​ប្រជែង​ជាមួយ​ក្រុមហ៊ុន Apple

2415
ចែករម្លែក
  • 49
    Shares

​ស្មា​ត​ហ្វូ​ន​បន្ទាប់​របស់​អ្នក​ប្រហែលជា​អាច​ពាក់​នៅលើ​.​កដៃ​បាន​។​

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន Nubia បាន​បញ្ចេញ​ឧបករណ៍​គំរូ​មួយ ដែល​មួយផ្នែក​ជា​នាឡិកា និង មួយផ្នែក​ទៀត​ជា​ស្មា​ត​ហ្វូ​ន​។​

​ដោយ​ហៅថា Nubia Alpha អ្នកបង្កើត​ទូរស័ព្ទ​នេះ​បានចាត់ទុក​វា​ថា​ជា “​ស្មា​ត​ហ្វូ​ន​អាច​ពាក់បាន​ដ៏​ទំនើប​បំផុត​របស់​ពិភពលោក​” ។​

​ឧបករណ៍​នេះ​ប៉ុនប៉ង​ធ្វើឱ្យ​ក្តី​សុបិន​នៃ​អេក្រង់​ក្នុង​រឿង​វិទ្យាសាស្ត្រ​ដែល​រុំ​ជុំវិញ​កដៃ​របស់​អ្នក ក្លាយជា​ការពិត​។​

​ទូរស័ព្ទ Nubia Alpha ដែល​ត្រូវ​បានបង្ហាញ​នៅឯ​ពិព័រណ៍​ទូរស័ព្ទ IFA ២០១៨ នៅ​ទីក្រុង​បែរ​ឡាំង គឺ​ប្រើប្រាស់​អេក្រង់ “Flex” ដែលជា​អេក្រង់​ប្រភេទ LED ដ៏​ធំ​របស់​ក្រុមហ៊ុន​នេះ​ផ្ទាល់​តែម្តង​។​

​វេ​ប​សាយ Engadget បាន​កត់សម្គាល់ថា ទូរស័ព្ទ​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​មាន​មុខងារ​សំខាន់ៗ​ទាំងអស់​ដូច​ក្នុង​ស្មា​ត​ហ្វូ​ន​ទូទៅ​”​។​

​ទូរស័ព្ទ​នេះ​អាចមាន​តម្លៃ​ខ្ទង់ ១.០០០ ដុល្លារ ហើយ​អាច​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​ចុងឆ្នាំ ២០១៨ នេះ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Nubia Alpha មាន​រាង​ជា​នាឡិកា អាច​នឹង​លក់​នៅ​ចុងឆ្នាំ ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម