លី​វើ​ភូ​ល​គ្រោង​ដាក់សំណើ​លើកចុងក្រោយ​៧០​លាន​ផោន​សម្រាប់​ខ្សែបម្រើ ណា​ប៊ី កេ​តា​

1097
ចែករម្លែក

ក្លិប​លី​វើ​ភូ​ល​ត្រៀម​ដាក់សំណើ​លើកចុងក្រោយ ដើម្បី​ផ្ទេរ ណា​ប៊ី កេ​តា (Naby Keita) ពី​ក្លិប​អាល្លឺម៉ង់​។​
​ ​
​ក្លិប​ហង្ស​ក្រហម​នេះ​មិនទាន់​បោះបង់ចោល​ការតាមប្រមាញ់​ខ្សែបម្រើ​វ័យ​៧០​លាន​ផោន ហើយ​គេ​ជឿថា កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​ណែនាំ​ទីប្រឹក្សា​របស់ខ្លួន​ឲ្យ​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បី​រំដោះខ្លួន​ចេញពី​ក្លិប Leipzig ។​
​ ​
​លោក ក្លប់ បាន​ទទូច​ឲ្យ​ក្លិប​របស់លោក​ព្យាយាម​ជា​លើកចុងក្រោយ ដើម្បី​ផ្ទេរ​កីឡាករ កេ​តា ហើយ​អាច​កើត​មាននៅ​សប្តាហ៍​ក្រោយ ដោយ​អាចដាក់​សំ ណើ​៧០​លាន​ផោន​។​
​ ​
​កេ​តា មិន​សប្បាយចិត្ត​ដោយសារតែ​ការអត្ថាធិប្បាយ​របស់​គ្រូបង្វឹក​ក្លិប Leipzig ដែល​និយាយថា “​អ្នកភូមិ​ទាំងមូល​នៅ Guinea បាន​ណែនាំ​ឲ្យ​ខ្លួន​ចាក​ចេញពី​ក្លឹប​នេះ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក ក្លប់ បាន​និយាយ​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល ហ្វី​លី​ព កូ​ទី​ញ៉ូ (Philipee Coutinho) ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ជាមួយ​កីឡាករ​វ័យក្មេង​រូបនេះ​ថា នឹង​លេង​នៅ​តំណែង​ខ្សែបម្រើ​កណ្តាល​សម្រាប់​ក្រុម​ហង្ស​ក្រហម​នៅ​រដូវ​កាល​នេះ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ណា​ប៊ី កេ​តា (Naby Keita)

ទីតាំងផ្សាយពាណិជ្ជកម្ម