​ព្រះមហា​ក្ស​ត្ស​បង្ហាញ​ជំនឿ​ថា​៖​រាជរដ្ឋាភិបាល​ថ្មី​នឹង​បំពេញតាម​គោលនយោបាយ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

933
ចែករម្លែក

​ភ្នំពេញ​៖​នៅក្នុង​ព្រះរាជ​សុន្ទរកថា​ថ្លែង​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​៥ ខែ កញ្ញា នេះ ព្រះករុណា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ​បង្ហា​ញ​ជំនឿ​យ៉ាង មុត មាំ​ថា​រាជរដ្ឋាភិបាល​ថ្មី​នឹង​បំពេញភារកិច្ច​តាម គោល នយោបាយ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​បន្ត​អភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​ដែលមាន​វិ​សា ល​ភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប​និង​ការអភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព  ​ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ​ជំរុញការ អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌​សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​។

​ ​ថ្ងៃនេះ​ជា​ឱកាស​ដ៏​មហា​វិសេសវិសាល​ដែល​រដ្ឋសភា​នីតិ​ការ​ទី​៦ ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​ស្របតាម​ការកំណត់​រប​ស់ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបន្ទាប់ពី​តំណាងរាស្ត្រ​ទាំងអស់​ត្រូវបាន​ជ្រើសតាំង​ដោយ​ការបោះ ឆ្នោត​កាលពី​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ ២០១៨ កន្លងទៅនេះ​។​

​ ​ព្រះករុណា សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​បាន​មាន​ព្រះរាជបន្ទូល​ថា​៖ ក្នុង​ឳ​កាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​សម្តែង​នូវ សេចក្តីសោមនស្ស​រីករាយ​ចូលរួម​អបអរសាទរ​ពី​ធី​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី ៦ និង សូម​សំដែង​នូវ​អំណរ​សាទរ​ដ៏​កក់ក្តៅ ជូន​ចំពោះ​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​បាន​សំដែង​ឆន្ទៈ​និង​ជំនឿ​ទុកចិត្ត​តាមរយៈ​ការបោះឆ្នោត​កន្លងទៅនេះ ។​

​ ​ព្រះករុណា ព្រះមហាក្សត្រ ថ្លែង​ព្រះបន្ទូល​ទៀតថា​៖ ចាប់ពី​ពេលដែល​រដ្ឋសភា​បាន​ចាប់បដិសន្ធិ​ជាថ្មី​ឆ្នាំ ១៩៩៣ រហូតមកដល់ ពេលនេះ​មាន​រយៈពេល ២៥ ឆ្នាំកន្លងមក ហើយ​កម្ពុជា​បានប្រែក្លាយ​ពី​ការបែកបាក់​ជាតិ​និង​ការ បែងចែក​ទឹកដី​ទៅជា​ប្រទេស​ដែលមាន​សន្តិ ភាព ស្ថេរភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍​គ្រប់​វិស័យ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានរស់នៅ​ប្រកបដោយ​ក្តីសង្ឃឹម​និង​សុខក្សេមក្សាន្ត​។​

​ព្រះករុណា​មាន​ព្រះបន្ទូល​ទៀតថា​៖​រដ្ឋសភា​ដែលជា​អង្គការនីតិប្បញ្ញត្តិ និង​បន្ត​បំពេញភារកិច្ច​របស់ខ្លួន​ដូច​មានកំណត់​ក្នុង​រដ្ឋ​​ធម្មនុញ្ញ និង ច្បាប់​ជា​ធរមាន​ដើម្បី ​បន្ត​និរន្ត​ភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង ជឿនលឿន​ដោយ​ផ្អែកទៅលើ​ច្បាប់​ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើគ្នា​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​។​

​ ​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ បាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង ការងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង​សមត្ថភាព​និង​កម្លាំង​កម្រិត​វិជ្ជា​របស់ខ្លួន ។​

​ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត​គឺជា​ឧបករណ៍​គតិយុត្ត​សម្រាប់​រាជរដ្ឋាភិបាល​អ​នុ​វត្ត និង លើកកម្ពស់​នីតិរដ្ឋ​សំដៅឲ្យ​ប្រទេស​យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់​និង​ល្អ​ស្របតាម​ការអភិវឌ្ឍ​រីកចម្រើន​របស់​សង្គម​ជាតិ ។​

​ព្រះមហាក្សត្រ​បាន​មាន​ព្រះបន្ទូល​ជា​ចុងក្រោយ​ថា​៖​ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ​ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព​និង សាមគ្គី​ជាតិ​ខ្ពស់​ដោយ​ឈរលើ​ស្មារតី​មួយរូប​មនុស្យ​ជាតិ​នឹង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្មវិហារ​ធ​ម៍​ទាំង​បួន​គឺ​មេត្តា ករុណា មុទិតា និង ឧបេក្ខា ។​

​ ​គួររំលឹកថា​កាលពី​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​កម្ពុជា​បាន​ដំណើរ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​។​លទ្ធផល​គឺ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៦.៩៥៦.៩០០​នាក់​បាន​ទៅ​ចូលរួម​បោះឆ្នោត​ឬ​ស្មើនឹង​៨៣,០២​ភាគរយ (​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៨ ៣៨០ ២១៧​នាក់​ )​ ។ ​សន្លឹកឆ្នោត​បានការ​សរុប​ចំនួន ៦ ៣៦២ ២៤១ និង​សន្លឹកឆ្នោត​មិនបាន​ការសរុប​ចំនួន ៥៩៤ ៦៥៩ ​។ រីឯ​សន្លឹកឆ្នោត​ក្នុង​ហិប​សរុប​ចំនួន ៦ ៩៥៦ ៩០០​។ ក្នុងនេះ​គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៤ ៨៨៩ ១១៣​ សំឡេង ឬ ជាង ​៧៧ ភាគរយ​នៃ​អ្នកបោះឆ្នោត ​និង ​ទទួលបាន​អាសនៈ ១២៥​នៅក្នុង​រដ្ឋសភា​ទាំងស្រុង ៕​

ព្រះមហាក្សត្រ យាងបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ៦ នាព្រឹកថ្ងៃទី​ ៥ ខែ កញ្ញា នេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម