បើ​ចំណាយពេល​តែ​៣០​នាទី​ក្នុង​មួយថ្ងៃ​សម្រាប់ធ្វើ​រឿងនេះ​នោះ អ្នក​អាច​បង្ការ​ដល់​១៣ ប្រភេទ​នៃ​ជំងឺមហារីក​

1694
ចែករម្លែក

​ជំងឺមហារីក ត្រូវបាន​ប្រដូច ជា​ជំងឺ “​គ្មាន​ថ្នាំ​ព្យាបាល​” ប៉ុន្តែ​ពុំ​សូវ​មាន អ្នកណា​ដឹងថា ជំងឺ ដ៏​គ្រោះថ្នាក់​នេះ ក៏ អាច​បង្ការ​បញ្ចៀស​បាន​ដោយ​វិធី​ដ៏ សាមញ្ញ​ខាងក្រោម​នេះ ។​

​ថ្មីៗ​នេះ​លទ្ធផល​ស្រាវជ្រាវ​របស់ វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​ជាតិ​អាមេរិក​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី មួយ បាន​បញ្ជាក់ថា ការហាត់​ប្រាណ​ជាប្រចាំ​អាច​បង្ការ​ប្រឆាំង និង​បន្ថយ​ពេលវេលា​រាលដាលរបស់​ជំងឺមហារីក​១៣​ប្រភេទ​ផ្សេងគ្នា ។​
​ ​
​លោក​ស្តេ​វេន ម័​រ (Steven C. Moore) អ្នកស្រាវជ្រាវ​មួយរូប បាន​ចំណាយពេល​១១​ឆ្នាំ ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​មនុស្ស​១,៤​លាន​នាក់ នៅ​ប្រទេស​ចំនួន​១១ ពី​អាមេរិក រ​ហូ ដល់​អឺរ៉ុប ។ លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា ប្រៀប​នឹង​អ្នក​មិនសូវ​ហាត់ប្រាណ​, ក្រុម​អ្នក​ហាត់​ជាប្រចាំ​នឹង​បន្ថយ ហានិភ័យ​កើត​ជំងឺមហារីក​១៣​ប្រភេទ ក្នុងចំណោម​សរុប​២៦​ប្រភេទ ។
​ ​
​ជាក់ស្តែង​គឺ​៖
– មហារីក​បំពង់ក​៖ ថយចុះ ៤២​ភាគរយ​
– មហារីក​ថ្លើម​៖ ថយចុះ​២៧ ភាគរយ​
– មហារីក​សួត​៖ ថយចុះ​២៦ ភាគរយ​
-​មហារីក​តម្រងនោម​៖ ថយ ចុះ​២៣​ភាគរយ​
-​មហារីកក្រពះ​៖ ថយចុះ​២២ ភាគរយ​
-​មហារីក​ស្បូន​៖ ថយចុះ​២១ ភាគរយ​
-​មហារីក​ឈាម​៖ ថយចុះ​២០ ភាគរយ​
-​មហារីក​ខួរឆ្អឹង​៖ ថយចុះ ១៧​ភាគរយ​
-​មហារីក​ពោះវៀនធំ​៖ ថយ ចុះ​១៦​ភាគរយ​
-​មហារីក​ក្បាល និង​ក​៖ ថយ ចុះ​១៥​ភាគរយ​
-​មហារីក​គូទ​៖ ថយចុះ​១៣​ភាគរយ​
-​មហារីក​ប្លោកនោម​៖ ថយចុះ ១៣​ភាគរយ​
– មហារីក​សុដន់​៖ ថយចុះ ១០​ភាគរយ​

​អ្នកជំនាញការ​សុខភាព​បាន​ទូន្មាន​អ្នកជំងឺ​មហារីក​ត្រូវ​រក្សា​របប​ហ្វឹកហាត់​ដោយ​ការដើរ​ពី​៣ ទៅ​៥ ម៉ោង ក្នុង​មួយ សប្តាហ៍​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព្យាបាល​។ រីឯ​មនុស្សពេញវ័យ​មាន​សុខភាព​ល្អ ក៏​គួរ​ហាត់ប្រាណ​ឱ្យបាន​តិច​បំផុត​៣០ នាទី​ក្នុង​មួយថ្ងៃ​និង​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ អ្នកមាន​រាងកាយ ខ្សោយ ឬ​មាន​ជំងឺ មិនអាច​ធ្វើ​ចលនា​ច្រើន ក៏​គួរ​ប្រឹង ប្រែង​ហាត់​តិច​បំផុត​២០​នាទី​ក្នុង​មួយថ្ងៃ និង​អប្បបរមា​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម