ក្មេងស្រី​អាយុ​៩​ឆ្នាំ ត្រូវបាន​ចាប់រំលោភ​ជា​ក្រុម​ហើយ​សម្លាប់​នៅ​ឥណ្ឌា​

9340
ចែករម្លែក
  • 10
    Shares

ប៉ូលិសឥណ្ឌា បានចាប់ខ្លួនស្រ្តីម្នាក់និងមនុស្ស៤នាក់ផ្សេងទៀត បន្ទាប់ពីបងប្អូនស្រីឪពុកម្តាយទីទៃអាយុ៩ឆ្នាំរបស់នាងត្រូវបានចាប់រំលោភជាក្រុមហើយសម្លាប់ចោលដោយកាត់ដៃជើង។

ប៉ូលិសបាននិយាយថា បំណែកសាកសពក្មេងស្រីនេះ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារទី៤កញ្ញា ។ សាកសពនេះ ត្រូវបានលាក់ទុកនៅពីក្រោយរថយន្តក្រុង នៅចម្ងាយមួយគីឡូម៉ែត្រពីផ្ទះរបស់នាងនៅទីក្រុងBaramulla ។

កាលពីពេលមុននេះ ឪពុករបស់នាង បានរាយការណ៍អំពីការបាត់នាងអស់រយៈពេល១២ថ្ងៃ ។

ប៉ូលិសបាននិយាយថា ស្រ្តីអាយុ៣៦ឆ្នាំនេះ បានច្រណែននឹងបង​ប្អូនស្រីរបស់នាងនេះ និងប្រពន្ធទី២របស់ប្តីរបស់នាង ហើយកាលពីថ្ងៃទី២៤ខែសីហា បាននាំក្មេងស្រីនេះ ទៅតំបន់ព្រៃមួយ។ នៅទីនោះ ស្រី្តនេះបានប្រាប់ឱ្យកូនប្រុសរបស់គាត់ អាយុ១៤ឆ្នាំ និងមិត្តភក្តីរបស់កូនរបស់គាត់ ឱ្យចាប់រំលោភក្មេងស្រីនេះម្តងម្នាក់ៗ។

ប៉ូលិសបាននិយាយថា ជនល្មើសដែលត្រូវបានចាប់ខ្លួនទាំងនេះ បានសារភាពថាបានប្រព្រឹត្តបទល្មើសនេះ ៕

ក្រុមសកម្មជនធ្វើការតវ៉ាប្រឆាំងការចាប់ពង្រត់និងរំលោភបុគ្គលិកផ្តល់ជំនួយ៥នាក់នៅទីក្រុងRanchi ប្រទេសឥណ្ឌា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ