ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ស្ទឹងមានជ័យ​

795
ចែករម្លែក
  • 11
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បាន​ឃាត់ខ្លួន ក្នុងករណី​លួច​ម៉ូតូ​អ្នកស្រុក​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ ធ្វើឡើង​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ផ្លូវ​មុន្នី​រ៉េត ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ចំណែក​ម្ចាស់​ម៉ូតូ ឈ្មោះ ហ៊ី ផល្លា ភេទ​ស្រី អាយុ ២៨​ឆ្នាំ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទង​មានជ័យ​ទី​២ ខណ្ឌមានជ័យ មុខរបរ​លក់​ទឹកកក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​