គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៥​កញ្ញា​មាន​៥​លើក ស្លាប់​២​នាក់​របួស​១៧​នាក់​

1126
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​៤​ដល់​ម៉ោង​២​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៤​លើក បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៨​នាក់ របួសស្រាល ៩​នាក់​(​ស្រី​១​នាក់​)​នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​១​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៥​ថ្ងៃ គឺ​ថ្ងៃទី​១-៥ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៣៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧​នាក់ របួស​សរុប ៦៥​នាក់ របួសធ្ងន់ ៤៨​នាក់ របួសស្រាល ១៧​នាក់​៕ ល​