នាង​គីម កា​ដា​សៀន ចូល​សេត​វិមាន​ដើម្បី​ប្រជុំ​អំពី​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​

1133
ចែករម្លែក

​តារាភាពយន្ត​ទូរទស្សន៍ នាង គីម កា​ដា​សៀន បាន​ស្ថិតនៅ​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​ទី​៥​កញ្ញា​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ពិភាក្សា​អំពី​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។​

​មន្ត្រី​សេត​វិមាន​បាន​និយាយ​បែបនេះ​បន្ទាប់ពី​វេ​ប​សាយ TMZ បាន​រាយការណ៍​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាង​កា​ដា​សៀន​ទៅកាន់​សេត​វិមាន​។​

​នាង​បាន​ទៅ​សេត​វិមាន​កាលពី​៣​ខែ​មុន​ដើម្បី​ជំរុញឱ្យមាន​ការលើកលែង​ទោស​ដល់​លោកស្រី អា​លី​ស ម៉ា​រី ច​ន​សុន​។​

​មួយ​សប្តាហ៍​ក្រោយមក លោក​ត្រាំ​បាន​លើកលែងទោស​ដល់​ទណ្ឌិត​អាយុ ៦៣ ឆ្នាំ​រូបនេះ ដោយ​ដោះលែង​លោកស្រី​ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​ជាប់គុក​ជាង​២​ទសវត្សរ៍​ដោយសារ​បទល្មើស​គ្រឿងញៀន​៕ ដោយ៖ កញ្ញាដាលីស

នាង​គីម កា​ដា​សៀន ជួប​លោក​ត្រាំ​កាលពី ៣ ខែ​មុន​នៅ​សេត​វិមាន