ឱសថ​ដ៏​មានតម្លៃ​ព្យាបាល​ជំងឺ​សន្លាក់​សម្រាប់​អ្នកក្រ​

2078
ចែករម្លែក
  • 6
    Shares

មាន​អ្នកជំងឺ​សន្លាក់​ជាច្រើន ត្រូវ​ទ្រាំទ្រ​នឹង​ការឈឺចាប់ ដោយ​មិន ដឹង​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ព្យាបាល ជា​ពី​ជំងឺ​នេះ ។ ក្នុងករណីនេះ​, ស្រា​ខ្ទឹម ស អាចជា​ជម្រើស​ដ៏​ល្អ និង​មិនចាំបាច់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន តែ​ផ្តល់​ប្រសិទ្ធភាព​គួរឱ្យភ្ញាក់ផ្អើល ។​
​ ​
​ប្រើប្រាស់​ស្រា​ខ្ទឹមស ដើម្បី ព្យាបាល​ជំងឺ​បាន​មាន​តាំងពី​យូរ​មក ហើយ​នៅ​បណ្តា​ប្រទេស​ដូចជា អេ​ហ្ស៊ី​ប​, ចិន​, ជប៉ុន​, រុស្ស៊ី​… និង​ត្រូវបាន​អង្គការ ការពារ​សុខភាព​ពិភពលោក​ទទួល ស្គាល់​ជា​ឱសថ​ដ៏​មានតម្លៃ​ព្យាបាល​ជំងឺ សន្លាក់​សម្រាប់​អ្នកក្រ ។​
​ ​
​នៅក្រោយ​ការសិក្សា​ស្ថានភាព​សុខភាព​លើ​បណ្តា​ប្រទេសមួយ ចំនួន អង្គការ​សុខភាព​ពិភព លោក​បាន​រកឃើញថា អេ​ហ្ស៊ី​ប​ជា​ប្រទេស ក្រីក្រ​, អន់ថយ​, អាកាសធាតុ​ពិបាក តែ​សុខភាព របស់​ប្រជាជន បែរជា​ល្អ ប្រសើរ ហើយ​អាយុ​មធ្យម​ខ្ពស់ ។ អង្គការ​នេះ​បានធ្វើការ​ស្រាវជ្រាវ មួយ និង​សង្កេតឃើញ​រឿង​ពិសេស គឺ​នៅ តាម​គ្រួសារ​របស់​ជនជាតិ​អេ​ហ្ស៊ី​ប ពេលណា​ក៏មាន ស្រា​ខ្ទឹមស ដើម្បី​ប្រើ ។ រហូតមកទល់​សព្វថ្ងៃ​ទម្លាប់​នេះ​នៅតែ​ត្រូវបាន​ប្រជាជន​អេ​ហ្ស៊ី​បរ​ក្សា ទុក​ដើម្បី​បង្ការ និង​ព្យាបាល​ជំងឺ​យ៉ាង​ល្អ ។ ក្រៅ ពីនេះ​, គេ​នៅ​ឃើញថា ខ្ទឹមស​ហាក់ដូច​មាន វត្ត​មាននៅ​សឹងតែ​ទាំងអស់​នៃ​ឱសថ ព្យាបាល​ជំងឺ​របស់​ជនជាតិ​អេ​ហ្ស៊ី​ប​បុរាណ​។​

•​រូបមន្ត​ធ្វើ​ស្រា​ខ្ទឹមស​ព្យាបាលជំងឺ​សន្លាក់​
– ខ្ទឹមស​បកសម្បក​
– ស្រា​ដំណើប​ស​១០០​មិ​ល្លី​- លីត្រ​
​ ​
​ខ្ទឹមស ហាន់​ជា​ចំណិត​តូចៗ ដាក់ចូល​ក្នុង​កែវ​ថ្ម ត្រាំ​ជាមួយ​ស្រា​ក្នុង រង្វង់​១០​ថ្ងៃ ។ ម្តងម្កាល​គួរ​ក្រឡុក​ឱ្យ សព្វ​សាច់ ។​
​ ​
​អ្នក​គួរប្រើ​ម្តង​១០​តំណក់ (​ប្រហាក់ប្រហែល​មួយ​ស្លាបព្រា​កាហ្វេ​), មួយថ្ងៃ ២​ដង នៅពេល​ព្រឹក និង​ពេល យប់​មុន​ចូល​គេង គឺ​ល្អ​បំផុត ។​
​ ​
​ធម្មតា​ចំណុះ​ស្រា​ប៉ុន​នេះ​នឹង ទទួលទាន​អស់​ក្នុង​រង្វង់​២០​ថ្ងៃ ។ អាស្រ័យ​ហេតុ​នោះ ដើម្បី​មាន​ទទួល ទាន​ជាប់ អ្នក​គួរ​ត្រាំ​បន្តពេល​ចាប់ផ្តើម ប្រើប្រាស់​បាន​១០​ថ្ងៃ ។​
​ ​
​ចំពោះ​ជំងឺ​សន្លាក់ មនុស្ស​ជា ច្រើន​បាន​ប្រើប្រាស់ និង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ក្នុង​រង្វង់ ២០​ទៅ​៣០​ថ្ងៃ ។ ជំងឺ​នឹង​ជា​ទាំងស្រុង​ក្នុង​រយៈពេល​ពី មួយ​ទៅ​២​ឆ្នាំ​, ទន្ទឹម​នោះ ទទួលទាន រហូត នឹងធ្វើ​ឱ្យ​ជំងឺ​មិន​លាប់​ឡើងវិញ ៕ ប្រែ​សម្រួល​៖ រតនៈ

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ