ខេត្ត​យូ​ន​ណាន និង​ប្រទេស​កម្ពុជា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​

730
ចែករម្លែក

ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន និង​កម្ពុជា ។ ក្នុងនាម​ជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ជិត​នឹង​ប្រទេស​កម្ពុជា​ជាងគេ​ក្នុងប្រទេស​ចិន​យូ​ន​ណាន​ខិតខំ ប្រឹងប្រែង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា និង​បានទទួល​សមិទ្ធផល​ជាក់ ស្ដែង​ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា ។​

​នៅ​ថ្ងៃទី​២៧ ខែ កក្កដា ឆ្នាំ​២០១៨ អ្នកសារព័ត៌មាន​បាន​ជួប​ជាមួយ​លោក​លី សាវ​យាន់ អគ្គនាយករង​ផ្នែក​វិស្វកម្ម​អន្តរជាតិ​នៃ​ក្រុមហ៊ុន​សាងសង់​វិនិយោគ​ខេត្ត​យូ​ន​ណាន​គ្រុប ។ លោក​បានធ្វើការ​នៅ​ប្រទេស​កម្ពុជា​១០​ឆ្នាំ​ហើយ​ទើប​ត្រឡប់មក​ប្រទេស​ចិន​វិញ​នៅ ៣-៤​ខែ​មុន ។​

​នៅ​ឆ្នាំ​២០០៩ ក្រុមហ៊ុន​បាន​ចាត់ចែង​ឲ្យ​លោក​ទៅធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ។ ក្នុងអំឡុងពេល​១០ ឆ្នាំ នោះ​ក្រុមហ៊ុន​សាងសង់ និង​វិនិយោគ​ខេត្ត​យូ​ន​ណាន​គ្រុប​បានទទួល​បន្ទុក​អនុវត្តន៍​គម្រោង សំខាន់​មួយចំនួនធំ​នៅ​ប្រទេស​កម្ពុជា ដូចជា​អគារ​ការិយាល័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អគារ​ការិយាល័យ​ផ្ដល់​ទិដ្ឋាការ​និង​សេវាកម្ម​គ្រប់គ្រង​នៃ​ស្ថានទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស កម្ពុជា ជាដើម ។ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​លោក​បាន​ចូលរួម​អនុវត្តន៍​គម្រោង ទាំងនេះ​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា គម្រោង​ដែល​ជួបនឹង​ការលំបាក​ច្រើនជាងគេ គឺ​សាងសង់​បន្ទប់ក្រោមដី នៅលើ​កោះ​ពេជ្រ ។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ទន្លេមេគង្គ ។ កាលនោះ​កម្ពុជា​បាន កើតមាន​ទឹកជំនន់​ដ៏​កម្រ​ឃើញ​ដែល​បានធ្វើ​ឲ្យ​ទន្លេមេគង្គ​ឡើង​ទឹក​ខ្ពស់ ។ ទឹកទន្លេ​បាន​ហូរ​ចូល ក្នុង​ការដ្ឋាន​សាងសង់ ។ គេ​បាន​ប្រើ​វិធី​ច្រើនតែ​មិនអាច​ដោះស្រាយ​បញ្ហា​នេះ ។ ក្រោយមក​យើង បាន​អ​ញ្ញើញ​អ្នកជំនាញការ​ពី​ប្រទេស​ចិន​ទៅធ្វើ​ការសិក្សា​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​ទើបបាន សម្រេចបាន​នូវ​គម្រោង​នេះ​ដោយ​ជោគជ័យ ។​

​ក្រុមហ៊ុន​សាងសង់​និង​វិនិយោគ​ខេត្ត​យូ​ន​ណាន គ្រុប​បានទទួល​សមិទ្ធផល​ជាក់ស្ដែង​ដ៏​ច្រើន​នៅ ប្រទេស​កម្ពុជា ។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​សាងសង់​អគារ​ការិយាល័យ​នៃ​រាជរដ្ឋាភិបាល កម្ពុជា ។ នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​១.១២៤​លាន​យ័ន ប្រាក់​ចិន ។ គម្រោង​ដែល​អនុវត្តន៍​ដោយ​ក្រុមហ៊ុន​មាន​គុណភាព​ស្របតាម​ស្ដង់ដារ ១០០​ភាគរយ និង​បានទទួល​ការវាយតម្លៃ​ខ្ពស់​ពី​ភាគី​ទាំងពីរ​ចិន និង​កម្ពុជា ។​

​លោក​លី ហៃ​ជីន អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​សាងសង់ និង​វិនិយោគ​ខេត្ត យូ​ន​ណាន គ្រុប​បានធ្វើ​បទឧទ្ទេសនាម​ថា ក្រុមហ៊ុន​បាន​ចូលរួម​ធ្វើ​វិនិយោគ និង​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​នៅ​ប្រទេស​កម្ពុជា ។ សព្វថ្ងៃ​ការងារ​ត្រៀម​បម្រុង កំពុងដំណើរការ​យ៉ាង​រលូន ។ ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ឲ្យ​គម្រោង​នេះ​បើក ការដ្ឋាន​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំនេះ ហើយ​បញ្ចប់​ការសាងសង់​តាម​ពេល​កំណត់ ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​នឹង​ខិតខំ​ជំរុញ​ឲ្យ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ដើរតួនាទី សំខាន់​ក្នុងការ​អភិវឌ្ឍ​ខ្សែសង្វាក់​ផលិតកម្ម​ពាក់ព័ន្ធ ៕ ដោយ​: អ៊ូ ភីង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ